អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី១៩​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​

819
ចែករម្លែក

ដោយ : ​ចាន់តូ​/​ភ្នំពេញ ៖ ​នៅវេលា​ម៉ោង​០៨​ព្រឹក ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី ១៩​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​។ ជនសង្ស័យ​ប្រុស​ស្រី​ទាំង ១៩​នាក់​នេះ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ,​ ដង្កោ, ​ទួលគោក និង​ខណ្ឌ​ជ្រោយចង្វារ ធ្វើការ​ឃាត់ខ្លួន​បាន នៅ​ចំណុច​ទីតាំង​ផ្សេងៗ​គ្នា កាលពី​ថ្ងៃទី​២២-២៣ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​ក្រោម​វិធាន​ការជំនាញ នៃ​ការសាកសួរ របស់​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​ចម្លើយសារភាព​ផ្ទាល់មាត់​របស់​ពួកគេ​ទាំង១៩​នាក់ ខាងលើ បញ្ជាក់​ឲ្យ​ឃើញថា ពួកគេ​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ពិតប្រាកដ​មែន ទើប​មន្ត្រី​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រមូល​វត្ថុតាង និង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ នៃ​បទល្មើស​ជាក់ស្តែង​របស់​ពួកគេ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម