​សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ចេញ​លិខិត​ស្វាគមន៍​ចំពោះ​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន​

969
ចែករម្លែក

ដោយ : វិបុល/ ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Pennsylvania បានចេញ​លិខិត​អបអរសាទរ និង​​ស្វាគ​មន៍​​ចំពោះ​វត្តមាន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ចូលរួម​មហាសន្និបាត លើក​ទី​៧៣ នៃ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​

​ខាងក្រោម​ជា​ខ្លឹមសារ​ទាំងស្រុង (​បកប្រែ​ក្រៅផ្លូវការ​) ៖

​ព្រឹទ្ធសភា​នៃ​រដ្ឋ Pennsylvania, សូម​ស្វាគមន៍​វត្តមាន​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្ដាល និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​កាន់តំណែង យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ក្នុងឱកាស​ដែល​សម្ដេច​អញ្ជើញ​មក​ចូលរួម​មហាសន្និបាត លើក​ទី​៧៣ នៃ​អង្គការសហប្រជាជាតិ (UN) នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​

​សម្បត្តិ​បេតិកភណ្ឌ​របស់​ប្រទេស​កម្ពុជា គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​សហរដ្ឋអាមេរិក និង​ទីក្រុង​ហ្វី​ឡា​ឌែ​ល​ព្យា (Philadelphia) បន្ថែម​ពីលើ​វប្បធម៌​ដ៏​សម្បូរបែប និង ខុសប្លែក​ពី​គេ​របស់​ទីក្រុង​ហ្វី​ឡា​ឌែ​ល​ព្យា និង​ប្រជាជាតិ​អាមេរិក​ទាំងមូល​។​

​ការរីកចម្រើន​នៃ​សកម្មភាព​តស៊ូ​មតិ និង​វឌ្ឍនភាព​របស់​អង្គការ​វប្បធម៌​កម្ពុជា នៅ​ទីក្រុង​ហ្វី​ឡា​ឌែ​ល​ព្យា អំឡុងពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ បាន​ពង្រឹង​សមាហរណកម្ម សេដ្ឋកិច្ច សង្គម និង​ការអប់រំ ដែលជា​តម្រូវ​ការចាំបាច់​របស់​ប្រជាពលរដ្ឋ​កម្ពុជា ព្រមទាំង​បាន​ពង្រីក​ការផ្សព្វផ្សាយ​វប្បធម៌​របស់​ប្រទេស​ដ៏​អច្ឆរិយៈ​មួយ​នេះ ដែល​ត្រូវបាន ពិភពលោក​ស្គាល់​ថា ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​សម្បត្តិ​បេតិកភណ្ឌ​យ៉ាង​ល្អ​វិចិត្រ រួមមាន​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​សក្តានុពល និង​កេរតំណែល​វប្បធម៌ អរិយធម៌​ដែល​ច្នៃប្រឌិត ឡើង​ដោយ​បុព្វបុរស មាន​វិសាលភាព​លាតសន្ធឹង​ចាប់ពី​ឈូង​សមុទ្រ​ថៃ រហូតដល់​រាជធានី​ភ្នំពេញ ដែលជា​មជ្ឈមណ្ឌល​សិល្បៈ​ដ៏​ថ្លៃថ្លា ដូច​មាន​ដាក់តាំង​បង្ហាញ​នៅ​ផ្សារ​ធំថ្មី​។​

​ក្រៅពីនោះ មាន​ស្ថាបត្យកម្ម​ព្រះបរមរាជវាំង​ដ៏​ល្អ​វិចិត្រ អមដោយ​ពន្លឺ​លម្អ​ភ្លឺ​ច​ញ្ចា​ច​ច​ញ្ចែ​ង និង​ស្ថាបត្យកម្ម​ប្រាសាទអង្គរវត្ត​ដ៏​អ​ច្ឆិ​រយៈ ដែលជា​ទីសក្ការៈ​ដ៏​ធំជាងគេ​លើ​ពិភពលោក និង​ជា​កេរ​តំណែង​ដ៏​ធំធេង​របស់​បុព្វបុរស​ខ្មែរ កាលពី​សម័យ​មហានគ​រ​។​

​ក្នុងនាម​សមាជិក​ព្រឹទ្ធសភា នៃ​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នី (Pennsylvania) សហរដ្ឋអាមេរិក យើងខ្ញុំ​សូម​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មកកាន់​សហរដ្ឋអាមេរិក​។ យើង​សង្ឃឹមថា វត្តមាន​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងឱកាស​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ នឹង​ទទួលបាន​លទ្ធផល​ផ្លែផ្កា​យ៉ាង​ត្រ​ចេះ​ត្រចង់ សម្រាប់​វឌ្ឍនភាព​រប​ស់​ប្រទេស និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម