ប្រជាពលរដ្ឋ​១០​គ្រួសារ រស់នៅ​សង្កាត់​ទួល​សង្កែ​ទី​២ ទទួល​អំណោយ​ពី​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ

642
ចែករម្លែក

ដោយ : សាវ​រក្ស​/​ភ្នំពេញ ៖ ដោយ​បានទទួល​ការណែនាំ​ពី លោក ជា ពិសី ប្រធាន​អនុសាខា​កាកបាទ​ក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ នា​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ លោកស្រី អាន ផល្លា តំណាង​ប្រធាន​អនុសាខា ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ដឹកនាំ សហការី ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ ដល់ ប្រជាពលរដ្ឋ​១០​គ្រួសារ រស់នៅ​សង្កាត់​ទួល​សង្កែ​ទី​២ ។​

​លោកស្រី អាន ផល្លា ប្រធាន​អនុសាខា​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ និង​ជា​ភរិយា​លោក ជា ពិសី អភិបាលខណ្ឌ បានលើកឡើង ពី​ការមើលឃើញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​មាន​ជម្ងឺ លោកស្រី​ក៏បាន​ពាំនាំ​ថវិកា​ផ្ទាល់​របស់លោក ជា ពិសី និង​អង្ករ​ជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា​។ ជាពិសេស​មានការ​ចង្អុល​បង្ហាញ​ចំ​គោលដៅ និង​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺ​ត្រូវ​ឲ្យ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក ចាស់ជរា​ជួប​ការខ្វះខាត ឫ​គ្មាន​ទីពឹង​ជាដើម «​ពោលគឺ​ជា​ជន​ងាយ​រងគ្រោះ​» ដាច់ខាត​មិនត្រូវ​មើលរំលង​បានឡើយ​។​

​ក្នុងឱកាស​ប្រគល់ និង​ទទួល​អំណោយ​នេះដែរ ប្រជាពលរដ្ឋ​១០ គ្រួសារ រស់នៅ​សង្កាត់​ទួល​សង្កែ​ទី​២ ទទួល​អំណោយ​ពី អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ដែលមាន​អង្ករ និង​សម្ភារៈប្រើប្រាស់​មួយចំនួន ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម