វិស័យ​ទេសចរណ៍​បោះ​ជំហាន​ទៅរក​ការអនុវត្ត​ប្រព័ន្ធ​ឌីជីថល​

1815
ចែករម្លែក
  • 3
    Shares

​ដោយ : ​មូល​សម្បត្តិ​/​ភ្នំពេញ ៖ ​ទិវា​ទេសចរណ៍​ពិភពលោក​ថ្ងៃទី​២៧ ​កញ្ញា ​ឆ្នាំ២០១៨ ​នេះ​បាន​លើកយក​ប្រធានបទ ​”​វិស័យ​ទេសចរណ៍​និង​និន្នាការ​ផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល​។​ នេះ​បើតាម​សារលិខិត​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បានប្រកាសឲ្យដឹង​ជា​ផ្លូវការ​កាលពី​ថ្ងៃទី២៥ ​ខែកញ្ញា ​មកនេះ​។​

​ខ្លឹមសារ​នៃ​ទិវា​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញថា ​ប្រធានបទ​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​ស្រប​ពេលដែល​កម្ពុជា ​ក៏​ដូច​អាស៊ាន​បាន​នឹង​កំពុង​រៀបចំខ្លួន​សំរាប់​សេដ្ឋកិច្ច​ឌីជីថល ​និង​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ជុំនាញ​ទី​៤។​ យើង​ដឹង​ហើយ​ថា​ចរន្ត​រីកចម្រើន​នៃ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ​ដែល​គេ​ហៅថា​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ បាន​ក្លាយជា​កត្តា​គ​ន្លិះ​មួយ​កំណត់​នូវ​និន្នាការ​វិវត្តន៍​នៃ​សង្គម​-​សេដ្ឋកិច្ច​ ក្នុង​គ្រប់​ទិដ្ឋភាព​ជាមួយនឹង​ការបង្កើត​ឡើង​ទាំង​កាលានុវត្តភាព​ទាំង​បញ្ហា​ប្រឈម​សំរាប់​សកលលោក​ទាំងមូល​។​

  1. ​សារលិខិត​ ឬ​អាច​ហៅ​បាន​ថា ​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ភាព​វ័យឆ្លាត​

ក្នុងន័យនេះ ដើម្បី​ចូលរួម​អបអរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៨ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​សូមឲ្យ ស្ថាប័នរដ្ឋ ឯកជន ពលរដ្ឋ ដៃគូរ​អភិវឌ្ឍ​ចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ឲ្យបាន​យ៉ាងសកម្ម​។​ត្រៀមខ្លួន​ចាប់ យក​ឱកាស​នៃ​ឧស្សាហកម្ម​ជុំនាញ​ទី​៤​ក្នុង​ធុរកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​។ ​ក្រសួង​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ស្តីពី​ការអភិវឌ្ឍន៍​ទេសចរណ៍​វ័យឆ្លាត​។ ​ដោយបាន​ដាក់ចេញ​នូវ​ការអនុវត្តន៍​ចុះបញ្ជី​អាជ្ញាប័ណ្ណ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ប្រព័ន្ធ​ចំណាត់ថ្នាក់​សណ្ឋាគារ ភោជនីយដ្ឋាន ប្រព័ន្ធ​មគ្គុទេសក៍ ប្រព​ន្ធ័​វាយតម្លៃ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ​។​ល​។​ សុទ្ធតែ​ប្រើ​ប្រព័ន្ធ​QR code ប្រព​ន្ធ័​ទូរ​សព្ទ័​វ័យឆ្លាត​ទាំងអស់​នឹង​ការរីក ចម្រើន​មធ្យោបាយ​ទូទាត់​សំរាប់​វិស័យ​ទេសចរណ៍​តាម​ប្រព​ន្ធ័​QR code​ ដាក់ចូល​ទៅក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​។​ ​នេះហើយ​ដែល​គេ​ហៅថា​និន្នាការ​ផ្លាស់ប្តូរ​ទៅរក​ប្រព​ន្ធ័​ឌីជីថល ​ក្នុង​វិស័យ​ទេសចរណ៍​ ៕B/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម