បុរស​ម្នាក់​ប្រើ​កាំបិត​ចិតបន្លែ​ភ្ជង់​ប្លន់​លុយ​ប្រមាណ​៣០០០​ដុល្លារ​ ​ពី​កន្លែង​អ៊ិន​ធឺ​ណេ​ត​បង្កប់​ល្បែងស៊ីសង

886
ចែករម្លែក
  • 1
    Share

​​ដោយ : សាវ​រក្ស​/​ភ្នំពេញ ៖ បុរស​ម្នាក់ លេងល្បែង​តាម​ប្រ​ព័​ន្ឋ​អ៊ិន​ធឺ​ណេ​ត​ចាញ់ បែកគំនិត​ប្រើ​កូនកាំបិត​ប្លន់​យកលុយ​ពី​ស្ត្រី​ម្នាក់ ជា​បុគ្គលិក​អស់៣០០០​ដុល្លារ​ ហើ​យ​រត់គេចខ្លួន​បាត់ស្រមោល ​ធ្វើឲ្យ​នារី​ជា​បុគ្គលិក​ភ័យ​ស្លន់​យំរហាម បង្ក​ការ​ភ្ញាក់​ផ្អើ​ល កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ​នៅ​ចំណុច​ណេ​ត វី អេ ធូ ស្ថិតនៅ​ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។​

​ស្ត្រី​ឈ្មោះ រុន គឹម លាង ជា​អ្នកមើលការខុសត្រូវ​នៅ​កន្លែងកើតហេតុ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យដឹងថា នៅ​ម៉ោង​៧​ព្រឹក គាត់​ចូលធ្វើ​ការធម្មតា ស្រាប់​មាន​បុរស​ម្នាក់​អាយុ​ប្រហែល​៣០​ជាង​ បាន​ចូលមក​លេង​អ៊ិន​ធឺ​ណេ​ត លេង​បានតែ​មួយសន្ទុះ​ក៏​ដើ​រ​មក​តុ​គិតលុយ​រួច​ប្រើ​កាំបិត​ភ្ជង់​គំរាម និង​បាន​បើ​ក​ថតតុ​ប្រមូល​លុយ​ដោយ​ខ្លួនឯង​យក​អស់​លុយ​៣០០០​ដុល្លារ ។ ក្រោយបានលុយរួចជនសង្ស័យក៏បាន​គេចខ្លួនបាត់ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​សូ​គី​វីវ៉ា​ទៅ​បាត់ស្រមោល ។ ប៉ុន្តែ​កាល​មិ​ល​មិញ​ជនសង្ស័យ​បានមក​លេង​ណេ​ត​ម្ដងទៀត​ ហើ​យ​ឈ្នះ​លុយ​៤០០​ដុល្លា​ជាង ហើ​យ​ព្រឹក​មិញ​បាន​មកលេង​ចាញ់​អស់​លុយ​១២០០​ដុល្លារ ។​

​ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍​ថា មាន​ករណី​ប្រើ​កាំបិត​ភ្ជង់​ប្លន់​លុយ នៅ​ទីតាំង​ណេ​ត សមត្ថកិច្ចក៏បាន​ចុះ​ដល់​កន្លែង​កើ​ត​ហេតុ​និង​ហៅ​នារី​រងគ្រោះ​មក​សួរនាំនៅ​នគរបាល​ប៉ុស្តិ៍ ​ដើ​ម្បី​ទទួល​ពាក្យបណ្ដឹង​និង​សួររក​ភិនភាគ​ជនសង្ស័យ ដើម្បី​ចាប់​ជន​ល្មើ​សមក​ដាក់​ទោសទណ្ឌ​តាមផ្លូវ​ច្បាប់ ។ ចំណែក​ទីតាំង​អ៊ិនធឺ​ណេ​ត ​ដែល​​​បើកល្បែង​ស៊ី​សង​គ្មាន​ច្បាប់​អនុញ្ញាតនោះ សមត្ថកិច្ច​នឹង​ប​ង្កើ​ត​គណៈកម្មការ​ចុះ​បិទ​ជា​បណ្ដោះអាសន្ន​សិន ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម