ប្រធានាធិបតី​បារាំង​ប្រើ​វេទិកា​អង្គការសហប្រជាជាតិ​វាយប្រហារ​រិះគន់​ជាតិនិយម​បែប​ត្រាំ​

1085
ចែករម្លែក

ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអង្គារទី២៥កញ្ញាបានទទូចដល់មេដឹកនាំពិភពលោកអោយបដិសេធចោល”ច្បាប់នៃមហាអំណាចផុតលេខ”នៅក្នុងអ្វីដែលត្រូវបានគេមើលឃើញថាជាការវាយប្រហាររិះគន់លើអាមេរិក។លោកក៏បានបញ្ជាក់អំពីការត្រូវមានការចរចាជាមួយអ៊ីរ៉ង់។

ខណៈលោកទទួលស្គាល់អំពីការកើនឡើងនៃការលែងមានជំនឿលើបណ្តាអង្គការអន្តរជាតិ ដូចជាសហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិ លោកម៉ាក្រុងបានព្រមានថា “ជាតិនិយមតែងតែនាំទៅរកបរាជ័យ”។

លោកម៉ាក្រុងបានឡើងលើវេទិកាថ្លែងសុន្ទរកថា ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មុននេះបានប្តេជ្ញាមិនអោយបាត់បង់អធិបតេយ្យភាពអាមេរិកក្រោម”ការិយាធិបតេយ្យសកលគ្មានគណនេយ្យភាពនិងមិនឆ្លងតាមការបោះឆ្នោត” និងបានថ្កោលទោសរបបគ្រប់គ្រងអ៊ីរ៉ង់ចំពោះមាន”របៀបវារៈបង្ហូរឈាម”នៅក្នុងបញ្ហាយេម៉ែននិងស៊ីរី។

ទោះជាយ៉ាងណា សុន្ទរកថារបស់ម៉ាក្រុង ច្រើនតែអានដូចជាការវាយបកលើគោលនយោបាយរបស់ត្រាំពីមួយចំណុចទៅមួយចំណុច។

ម៉ាក្រុង ច្រានចោល” ច្បាប់នៃអ្នកខ្លាំង”នៅក្នុងសុន្ទរកថា ដែលត្រូវបានគេយល់ថាជាការវាយប្រហារលើត្រាំ

លោកម៉ាក្រុងបានព្រមានថា គោលនយោបាយឯកោនិយមរបស់ត្រាំ ជាពិសេសចំពោះអ៊ីរ៉ង់ គ្រាន់តែបង្កើនហានិភ័យនៃជម្លោះ។ឯតោភាគីនិយមនាំទៅរកភាពឯកោនិងជម្លោះ…នាំអោយខូចប្រយោជន៍គ្រប់គ្នា និងថែមទាំងនៅទីបញ្ចប់ប៉ះពាល់ទាំងអ្នកដែលបានគិតថាខ្លួនឯងជាអ្នកខ្លាំងបំផុតផងដែរ។ច្បាប់ព្រៃមិនការពារនរណាម្នាក់ទល់នឹងការគំរាម មិនថាគីមីឬនុយក្លេអ៊ែរទេ”។

ប្រធានាធិបតីបារាំងរូបនេះក៏បានអំពាវនាវនាវអោយមានការ”ចរចានិងពហុនិយម”នៅក្នុងការប្រឈមដោះស្រាយបញ្ហាអ៊ីរ៉ង់ ដោយថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បានជួយទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម