ដូ​ណា​ល់ ត្រាំ ជម្រុញ​ឱ្យ​ដាក់​អ៊ីរ៉ង់​នៅក្នុង​ភាព​ឯកោ ប៉ុន្តែ សរសើរ គីម ជុង អ៊ុន នៅក្នុង​ការ​ថ្លែង​នៅ​អង្គការសហប្រជាជាតិ​

991
ចែករម្លែក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យដាក់អ៊ីរ៉ង់នៅក្នុងភាពឯកោ ជាអន្តរជាតិ ។

លោក បានធ្វើការអំពាវនាវនេះនៅក្នុងសុន្ទរករបស់លោកនៅអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារទី២៥ ខែកញ្ញា ដែលបាននាំឱ្យមានការចោទប្រកាន់ពីប្រធានាធិ​បតីអ៊ីរ៉ង់ថា លោកកំពុងព្យាយាមផ្តួលរំលំរដ្ឋាភិបាលរបស់លោក។

នៅក្នុងការបង្ហាញខ្លួនជាលើកទី២របស់លោកនៅមហាសន្និបាតអង្គការសហប្រជាជាតិនេះ លោក ដូណាល់ ត្រាំ ក៏បានរិះគន់ផងដែរទៅលើសត្រូវដទៃទៀតដូចជាលោក នីកូឡាស់ ម៉ាឌូរ៉ូ មេដឹកនាំវេណេហ្ស៊ុយអេឡា ។

ពីរបីម៉ោង នៅមុនពេល​ប្រធានាធិបតីអ៊ីរ៉ង់ លោក អាសសាន់ រ៉ូហានី បាននិយាយពីវេទិកាសហប្រជាជាតិនេះ លោក ដូណាល់ ត្រាំ បានចោទប្រកាន់រដ្ឋាភិបាលក្រុងតេអេរ៉ង់ថាបានបង្កភាពវឹកវរ ការសម្លាប់ និង ការបំផ្លិចបំផ្លាញ ” ខណៈដែលលោកបានថ្លែងការពារការសម្រេចចិត្តរបស់លោកក្នុងការលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមានការសម្របសម្រួលជាអន្តរជាតិ។

លោក ដូណាល់ ត្រាំ បាននិយាយថា “យើងមិនអាចអនុញ្ញាតឱ្យអ្នកឧបត្ថម្ភភេរវកម្មមានអាវុធដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោកឡើយ” ។ ការលើកបែបនេះ ទំនងជាសំដៅទៅការគាំទ្ររបស់អ៊ីរ៉ង់ចំពោះចលនាសកម្មប្រយុទ្ធអ៊ីស្លាម ដូចជា ក្រុមHamas និងក្រុមHezbollah។

ប្រធានាធិបតីអាមេរិកនេះ បានបន្តថា ” យើងស្នើប្រទេសជាតិទាំងអស់ ឱ្យដាក់អ៊ីរ៉ង់ឱ្យនៅក្នុងភាពឯកកោ ដរាបណា ការរំលោភបំពានរបស់ប្រទេសនេះនៅតែបន្តនោះ” ។

លោក ដូណាល់ ត្រាំ ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣