លោក ស សុខា ប្រគល់​ម៉ូតូ​ជូន​លោកគ្រូ អ្នកគ្រូ និង​សិស្ស​និទ្ទេស A ទូទាំង​ខេត្តព្រៃវែង​

1227
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោ​កស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​ខេត្តព្រៃវែង ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ លោក យក់ ង៉ុ​យ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ និង​ប្រគល់​ម៉ូតូ​ជូន​លោកគ្រូ អ្នកគ្រូ សិស្ស​ដែល​ទទួលបាន​និទ្ទេស​A ទូទាំង​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់ថា សម្រាប់​ខេត្តព្រៃវែង ផ្តល់ជូន​ម៉ូតូ​១​គ្រឿង ដល់​សិស្ស​និទ្ទេស​A ម្នាក់ និង​លោកគ្រូ អ្នកគ្រូ​បង្រៀន​បំប៉ន​មុខវិជ្ជា ដែល​សិស្ស​និទ្ទេស​A បាន​ពិន្ទុ​ខ្ពស់​ជាងគេ ទទួលបាន​ម៉ូតូ ១​គ្រឿង​។ សរុប​ទូទាំង​ខេត្តព្រៃវែង បានប្រគល់​ជូន​ម៉ូតូ ២០​គ្រឿង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម