​អតីត​ចៅសង្កាត់​ព​ន្សាំ​ង​ចូល​បំភ្លឺ​ករណី​អធិការរង​នគរបាល​ខណ្ឌ​៧​មករា​វាយ​បាក់ដៃ

655
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​អ្នកស្រី ឌី សា​រៀម​អតីត​ចៅសង្កាត់​ព​ន្សាំ​ង ក្នុងនាម​ជាដើម​បណ្តឹង​បាន​ចូល​បំភ្លឺ​សំណុំរឿង​លោក​អ៊ូ​ពៅ​ដែល​អ្នកស្រី​បាន​អះអាងថា​មានមុខ​ងារ​ជា​អធិការរង​នគរបាល​ខណ្ឌ​៧​មករា បាន​ប្រើ​ហិង្សា​លើ​អ្នកស្រី​នៅក្នុង​សាលាសង្កាត់​ព​ន្សាំ​ង​។​

​សំណុំ​រឿងនេះ​មាន​លោក​អ៊ឹម​វណ្ណៈ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​អ្នកទទួល​ចាត់​ការបន្ត​បន្ទាប់ពី​លោកស្រី ស៊ឺ វណ្ណ​នី តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ បាន​ចោទប្រកាន់ លោក​អ៊ូ​ពៅ​ពីបទ​ហិង្សា​ដោយ​ចេតនា​ប្រព្រឹត្ត​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​ចំណុច​ក្នុង​សាលាសង្កាត់​ព​ន្សាំ​ង​សង្កាត់​ព​ន្សាំ​ង​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​។​ប៉ុន្តែ​មិនបាន​បញ្ជាក់ថា​លោក អ៊ូ ពៅ ជា​អធិការរង​នគរបាល​ខណ្ឌ​៧​មករា​នោះទេ​។​

​យោងតាម​ការចោទប្រកាន់ លោក អ៊ូ ពៅ អាច​ប្រឈមមុខ​ការផ្តន្ទាទោស​ដាក់​គុក រយៈពេល​ពី ១​ឆ្នាំ ទៅ​៣​ឆ្នាំ​បើសិន​តុលាការ​រកឃើញថា​មាន​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​នេះ​។​ប៉ុន្តែ​មកដល់ពេលនេះ ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ូ ពៅ កំពុង​រស់នៅ​ក្រៅ​ឃុំ ដោយ​ក្តី​រីករាយ នៃ​អំពើ​វាយដំ​ពលរដ្ឋ ពុំមាន​ច្បាប់​ណា ហ៊ាន​ចាប់ចង​បុគ្គល​ចេះ​ច្បាប់ តែ​ល្មើសច្បាប់​រូបនេះ​បានទេ​។​

​ក្រុមអ្នកច្បាប់​ថ្លែង​ថាបើ​ពលរដ្ឋ​ធម្មតា​ច្បាប់​ចាប់​ដាក់ពន្ធនាគារ​។​ចំណែក​បុគ្គល​មានអំណាច​ប្រព្រឹត្ត​កំហុស​ដូចគ្នា​ប៉ុន្តែ​រួចខ្លួន​នោះ​មានន័យថា​វា​ជាការ​អនុវត្ត​ស្តង់ដា​២​។​ចំពោះ​ពលរដ្ឋ​ដែល​រស់នៅ​ក្រោម​ការគ្រប់គ្រង​នៃ​ច្បាប់​តែមួយ​។​អ្នកច្បាប់​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ជាពិសេស​ក្រសួងយុត្តិធម៌​មេត្តា​យកចិត្តទុកដាក់​ក្នុងការ​តាមដាន​ការអនុវត្ត​ច្បាប់​ផង​។​ខណៈដែល​កំណើន​នៃ​ជនរងគ្រោះ​ជា​ពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ​គ្មាន​អំណាច​ហាក់​កំពុង​កើន​ខ្លាំង​ឡើងៗ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម