​សមត្ថកិច្ច​ចាប់ខ្លួន​បីនាក់​ករណី​ប្លន់​ម៉ូតូ​បញ្ជូនទៅ​សាលាដំបូង​

627
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ជនសង្ស័យ​បីនាក់​កាលពី​រសៀល​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៨​ត្រូវ​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ពីបទ​ហិង្សា​ដោយ​ចេតនា​និង​លួច​មាន​ស្ថាន​ទម្ងន់​​ទោស​។​​

ក្រោយពេល​ជន​ទាំ​បីនាក់​នេះ​ប្រព្រឹត្ត​នៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ចៅ​.​វ៉ិ​ស៊ី​ញ​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​នៅ​ភូមិ​សូ​ភី​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​រួច​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ករួច​ជិះ​រត់​គេចខ្លួនបាត់​កាលពី​យប់​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០០១៨​។​

​លោក​វរសេនីយ៍ឯក​ប៉ាង​ហៀ​ង​អធិការនគរបាល​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងបី​នាក់​មាន ១.​ឈ្មោះ​យឹម​.​អុង​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​(​ជនដៃដល់​)​។ ២.​ឈ្មោះ​សំ​ឧសភា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​(​ជា​ម្ចាស់​កាំបិត​)​និង​៣.​ឈ្មោះ លី​.​ចិន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​

​លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា​ក្រោយពី​ទទួល​ពាក្យបណ្តឹង​របស់​អាណាព្យាបាល​ជនរងគ្រោះ​រួចមក​លោក​បាន​ចាត់តាំង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​ចុះ​ស្រាវជ្រាវ​ជាបន្ទាន់​រហូតដល់​យប់​ថ្ងៃទី​២៥​ខែកញ្ញា​ទើប​ចាប់ខ្លួន​បក្ខ​ពួកវា​ទាំងបី​នាក់​បាន​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕S/

​សមត្ថកិច្ច​ចាប់ខ្លួន​បីនាក់​ករណី​ប្លន់​ម៉ូតូ​បញ្ជូនទៅ​សាលាដំបូង​

​ ​ ​ ​ ​
​ ​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម