អាម៉េរិក​រំពឹងថា កម្ពុជា​នឹង​ឈាន​ឡើងលើ​ការកែច្នៃ និង​ចែកចាយ​ផលិតផល​កសិកម្ម នៅ​តំបន់​អាស៊ីអាគ្នេយ៍​

2100
ចែករម្លែក
  • 40
    Shares

​ដោយ​: ពៅ និមល / ភ្នំពេញ​: ស្រប​ពេលដែល​សភាពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក​-​កម្ពុជា បានរៀបចំ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​មួយ ដោយ​ផ្តោតលើ​វិស័យ​កសិកម្ម ដែលមាន​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា ក្រោម​ប្រធានបទ “​ឱកាស​ធុរកិច្ច​នៅក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​” លោក​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា​បង្ហាញ​ការរំពឹងទុក​ថា ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ ប្រទេស​កម្ពុជា​នឹង​ឈានឡើង​ពី​ការនាំចេញ​ផលិតផល​កសិកម្ម​ជា​វត្ថុធាតុដើម ក្លាយជា​ប្រ​តេស​ដែលមាន​ភាពខ្លាំង​ក្នុងការ​កែច្នៃ និង​ចែកចាយ​ផលិត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​

​នៅក្នុង​សន្និសីទកាសែត​ក្រោយ​ព្រឹ​ត្ត​ការណ៍​ខាងលើ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅ នៅ​សណ្ឋាគារ​រ៉ូ​ស​វ៉ូដ ភ្នំពេញ លោក វីលៀម ហៃ​ដស៍ (William A. Heidt) ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា សម្រាប់​ព្រឹ​ត្ត​ការណ៍​នេះ​ស្ថានទូត​អាមេរិក​ទូទាំងប្រទេស​ពិភព​ធ្វើ គឺថា​ដើម្បី​ធ្វើការ​ជំរុញ​នូវ​ការនាំចេញ​របស់​ក្រុមហ៊ុន​អាម៉េរិក​នៅក្រៅ​ប្រទេស​។ ដូច្នេះ​នេះ​ក៏​ជា​ការល្អ​សម្រាប់​ក្រុមហ៊ុន​អាម៉េរិក​របស់​ប្រទេស​អាម៉េរិក ហើយក៏​ល្អ​សម្រាប់​ប្រទេស​ជា​ដៃគូរ​របស់​យើង​ដែរ​នៅ​បរទេស​រួមទាំង​កម្ពុជា​ផង​នោះ ពីព្រោះ​អាម៉េរិក​បាន​នាំមក​នូវ​បច្ចេកទេស​ល្អៗ​បំផុត និង​ធ្វើ​ឲ្យ​សកម្មភាព​ពាណិជ្ជកម្មរ​វាង​ប្រទេស​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​។​

លោក វីលៀម ហៃ​ដស៍ (William A. Heidt) ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា

​លោក​ឯកអគ្គរដ្ឋទូត​បញ្ជាក់ទៀតថា សម្រាប់​គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី​ជួយ​អោយ​ក្រុមហ៊ុន​អាមេរិក​មានការ​យល់ដឹង​ស៊ីជម្រៅ​ទៅលើ​វិស័យ​កសិកម្ម ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ភាគី​កម្ពុជា ហើយ​ស្វែង​រកមើល​អនាគត​ដៃគូ​វិនិយោគ និង​ពាណិជ្ជកម្ម​ដ៏​មាន​សក្តានុពល ខណៈដែល​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៃ​សហរដ្ឋ​អាម៉េរិក ក៏ដូចជា​ទីក្រុង​ប្រទេស​ដទៃ​ផ្សេងទៀត​ក្នុង​ពិភពលោក គេ​កំពុងតែ​តាមដាន​នូវ​ការ​វិវឌ្ឍន៍​នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ជិតដិត និង​សង្ឃឹមថា​ក្នុង​រយះពេល​ខាងមុខ​ក​ម្ពុ​ជា​នឹងមាន​ការអភិវឌ្ឍ​កាន់តែខ្លាំង ដែល​សមល្មម​និង​ដល់​ហើយ​សម្រាប់​ក្រុមហ៊ុន​កម្ពុជា​ក្នុងការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាម៉េរិក​ក្នុងការ​ជំរុញ​ឲ្យ​ល្អប្រសើរ​លើ​មួយ​នេះ​។​

លោកស្រី ចម និម្មល រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម

​ដោយឡែក នៅក្នុង​ព្រឹត្តិការណ៍​ខាងលើ​លោកស្រី ចម និម្មល រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានធ្វើការ​ពន្យល់​គណៈ​ប្រតិភូ​ធុរជន​អាមេរិក​អំពី​កាលានុវត្តភាព (​ឱកាស​) វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការនាំចេញ​ក​សិ​-​ផលិតផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ការប្តេជ្ញាចិត្ត​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​សម្របសម្រួល​ការអភិវឌ្ឍ​វិស័យ​ឯកជន តាមរយៈ​ការលើកកម្ពស់​បរិ​យាស​កាស​ធុរកិច្ច​, វិនិយោគ និង​ការជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​។​

​លោកស្រី​រដ្ឋលេខាធិការ​បានលើកឡើង​ពី​វឌ្ឍនភាព​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អាមេរិក និង​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ប្រជាកសិករ​និង​ពាណិជ្ជករ​កម្ពុជា​ភាគច្រើន​បាន​កំពុង​ជួបប្រទះ ព្រមទាំង​បានស្នើ​ដល់​គណៈប្រតិភូ​ធុរជន​អាមេរិក​ពិចារណា​វិនិយោគ​លើ​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម ក៏ដូចជា​ការពង្រឹង​សមត្ថភាព​វិស័យ​ឯកជន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អាមេរិក សម្រេចបាន ៣,៥​ប៊ី​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​ទំហំ​៣,១​ប៊ី​លាន​ដុល្លារ និង​នាំចូល​ពី​អាម៉េរិក​មាន​ទំហំ​៤០០​លាន​ដុល្លារ គឺ​បាន​កើនឡើង​១១​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៦​។ ទន្ទឹមគ្នានេះ ទំហំ​ទឹកប្រាក់​វិនិយោគ​ពី​បរទេស​របស់​អាម៉េរិក​មក​កម្ពុ​ជាមាន​ចំនួន​១៥១​លាន​ដុល្លារ គឺ​បាន​កើនឡើង ១១,៩%​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ