​រថយន្ត​សាំង​យ៉ុង​បុក​គូទ​រថយន្ត​ឡង់​គ្រី​សឺ​បណ្តាលឱ្យ​ខូចខាត​នៅលើ​ផ្លូវជាតិ​លេខ​៤

1057
ចែករម្លែក

​ដោយ​វណ្ណៈ​/​ព្រះសីហនុៈ​កម្លាំង​កងរាជអាវុធហត្ថ​បានឱ្យដឹងថា​កាលពី​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៤​និង​១៣៥​ស្ថិតក្នុង​ភូមិ​បឹង​ត្រាច​ឃុំ​ចំការ​ហ្លួង​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​សាំង​យ៉ុង​ស្លាក​លេខ​ព្រះសីហនុ​2A9829​។​

​អ្នកបើកបរ​ឈ្មោះ សន មាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ បាន​បុក​គូទ​រថយន្ត​ឡង់​គ្រី​សឺ ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ យ៉ាន់ សុខ​ឃឿន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ឃុំ​រមាសហែក​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​មាន​ទិសដៅ​ស្របគ្នា​បណ្តាលឱ្យ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​។​

​ចំពោះមុខ​កម្លាំង​អ​.​ហ​ស្នាក់ការ​សន្តិសុខ​៤០២​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​កំពង់​សិលា​នៅ​ការពារ​កន្លែងកើតហេតុ​និង​ជួយ​សំរួល​ចរាចរណ៍​។​រីឯ​វត្ថុតាង​រថយន្ត​ទាំ​ពីរ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​បន្ត​តាម​នីតិវិធី ៕S/​

​រថយន្ត​សាំង​យ៉ុង​បុក​គូទ​រថយន្ត​ឡង់​គ្រី​សឺ​បណ្តាលឱ្យ​ខូចខាត​នៅលើ​ផ្លូវជាតិ​លេខ​៤

ទីតាំងផ្សាយពាណិជ្ជកម្ម