សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ស្រុក​មោង​ឬ​ស្សី​

789
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​២៥​ខែកញ្ញា ឆ្នាំ​២០១៨​កម្លាំង​នគរបាល​ស្រុក​មោង​ឬ​ស្សី​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចំនួន​២២​នាក់​។​ដឹកនាំ​ដោយ​អភិបាលរង​ស្រុក​មោង​ឬ​ស្សី​ប្រើប្រាស់​កាណូត​ស្មាច់​៧​គ្រឿង ។

បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​អូរ​តា​ចាន់ អូររាំង​អង្គ្រង​នៅក្នុង​ភូមិ​ដូន​ទ្រី ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី និង​នៅ​ចំណុច​អាង​បត់ បែក​ក្រហែង អា​ពី​កាត់​ក្នុង​ឃុំ​តា​លាស់​ស្រុក​មោងឫស្សី​បាត់ដំបង​។​ចំណែក​លោក​នឹម​សាម​នាយផ្នែក​ជលផល​ស្រុក​បែរជា​ដេកលក់​យ៉ាង​សុខ​ស្រួល​។​

​ជា​លទ្ធផល សមត្ថកិច្ច​បាន​ដុត​កម្ទេចចោល​វត្ថុតាង​នៅនឹងកន្លែង​រួមមាន សាច់​មង ១.៨៥០​ម៉ែត្រ បង្គោល ៦០០​ដើម ឡុ​ក ១០ និង​លែង​កូន​ត្រ​ចម្រុះ​ប្រហែល​១៦០​គីឡូក្រាម​ទៅក្នុង​បឹង​ធម្មជាតិ​វិញ​និង​អាគុយ​៣​គ្រឿង​។​ដែល​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ត្រី អំភ្លី​២​គ្រឿង ដង​ឆក់​ត្រី​ឆក់​២​គូ​ដែល​ម្ចាស់​លាក់ទុក​។

ចំណែកឯ​ម្ចាស់​បាន​រត់គេចខ្លួន​បាត់​អស់​មុនពេល​សមត្ថកិច្ច​ចុះទៅ​ដល់​។​សម្ភារៈ​បទល្មើស​ទាំងអស់​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ដឹកយក​រក្សាទុក​នៅ​សាលាស្រុក​រង់ចាំ​ធ្វើ​ពិធី​ដុត​កម្ទេចចោល​នៅពេល​ក្រោយ​៕S/

សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ស្រុក​មោង​ឬ​ស្សី​(រូបៈនគរបាល


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ