​ទីតាំង​ក្រុមហ៊ុន​មួយ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​កណ្តាលយប់​នៅ​ខណ្ឌចំការមន​

680
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​ក្រុមហ៊ុន​”internet opennet” ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​បង្ក​ការភ្ញាក់ផ្អើល ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១​ខណ្ឌចំការមន​។​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​នោះ​រង​ការខូចខាត​សម្ភារៈ​យ៉ាងច្រើន​ដោយ​សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​កាលពី​វេលា​ម៉ោងជាង​១១​យប់ ថ្ងៃទី​២៦ ខែ​ក​ញ្ញ ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុន​និង​មាន​ករណី​អគ្គិភ័យ​កើតឡើង​នោះ​គឺ​គេ​សង្កេតឃើញ​មាន​ទុ​ស្ស​ខ្សែភ្លើង​ក្នុង​ទីតាំង​ក្រុមហ៊ុន​ខាងលើ​រួច​ក៏​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ឡើង​បន្តិច​ម្ដងៗ​។​ទើប​កម្លាំង​សមត្ថកិច្ច​បាន​បញ្ចេញរ​ថ​យន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​មកជួយ​បាញ់​ពន្លត់​ប្រើពេល​វេលា​ជាង​១​ម៉ោង​ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន ។​

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹង​ដែរ​ថា​ក្នុងករណី​ខាងលើនេះ​គឺ​ផ្ដើមចេញ​មកពី​ទុស្សេ​ខ្សែភ្លើង​ក្នុង​ក្រុមហ៊ុន​OPENNET​ខាងលើ​ទើប​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​នេះ​កើតឡើង​។​កម្លាំង​ជំនាញ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​បានចេញ​រថយន្ត​ចំនួន​១៦​គ្រឿង​ដែល​មកពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​១៣​គ្រឿង​។

​ខាង​ក្រសួងមហាផ្ទៃ​ចំនួន​៣​គ្រឿង​និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​១៩​គ្រឿង​ទើប​ពន្លត់ភ្លើង​រលត់ទៅវិញ​ជា​ស្ថាពរ ។ ក្នុង​ហេតុការណ៍​នេះដែរ​មិន​បណ្ដាល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងរបួស​នោះទេ​ដោយ​គ្រាន់តែ​ខូចខាត​នូវ​សម្ភារៈ​ក្នុង​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​តែប៉ុណ្ណោះ ៕S/​

​ទីតាំង​ក្រុមហ៊ុន​មួយ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​កណ្តាលយប់​នៅ​ខណ្ឌចំការមន​

ទីតាំងផ្សាយពាណិជ្ជកម្ម