​បុរស​ម្នាក់​ដេកស្លាប់​ក្នុងផ្ទះ​សមត្ថកិច្ច​សន្និដ្ឋានថា​ដោយសារ​ខ្យល់គ​

760
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​បុ​រ​ម្នាក់​ជា​ចុង​ភៅនៃ​ស​ណ្ឋា​រ​គារ​អង្គរ​ផា​លែស​ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់​ក្នុងផ្ទះ​របស់ខ្លួន​សមត្ថ​កិច្ច​សន្និដ្ឋានថា​ស្លាប់​ដោយសារ​ខ្យលគ​។​ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​នៅ​គេហដ្ឋាន​របស់​ជនរងគ្រោះ​ក្រុមទី​១២​ភូមិ​វត្ត​បូ​ព៍​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ប្រាក់ ម៉ាលី ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ​ស​ណ្ឋា​រ​គារ​អង្គរ​ផា​លែស មាន​ស្រុកកំណើត ភូមិ​ដូរ​តន្ត្រី ឃុំ កំពង់​ថ្កូវ ស្រុក ក្រឡាញ់ ខេត្តសៀមរាប​។ បច្ចុប្បន្ន​រស់នៅ​ភូមិ​វត្ត​បូ​ព៍ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​បន្តថា​ក្រោយ​ការពិនិត្យ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វីដែល​ពាក់​ព​ន្ធ័​នឹង​បទល្មើស​ឃាតកម្ម​ឡើយ​។ មូលហេតុ​គឺ​បណ្តាលមកពី​ខ្យល់គរ ហើយ​ដេក​តែម្នាក់ឯង​ក្នុង​បន្ទប់ ។​សាកសព​ជនរងគ្រោះ ត្រូវបាន​សម្ថ​ត​កិច្ច​ប្រគល់ឱ្យ​សាច់ញាតិ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ដំណាក់ ក្រុង​សៀមរាប​៕S/

​រូបភាពៈ បុរស​ម្នាក់​ដេកស្លាប់​នៅ​ក្នុងផ្ទះ​របស់ខ្លួន សមត្ថកិច្ច​សន្និដ្ឋានថា​ស្លាប់​ដោយសារ​ខ្យល់គ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម