វៀតណាម​ដាក់គុក​មនុ​ស្ស​១៥​នាក់​ចំពោះ​ការតវ៉ា​ហិង្សា​

3023
ចែករម្លែក

តុលាការវៀតណាមបានដាក់គុកមនុស្ស១៥នាក់ឱ្យជាប់គុក រហូតដល់៤ឆ្នាំនិង៥ខែ កាលពីថ្ងៃពុធទី២៦កញ្ញាចំពោះការបង្កឱ្យមានបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ដោយវាយប៉ូលិសនិងបំផ្លាញរថយន្តច្រើនគ្រឿងរបស់រដ្ឋាភិបាលនៅក្នុងការតវ៉ាដ៏ខ្លាំងដែលបានផ្ទុះឡើងកាលពីខែមិថុនា ប្រឆាំងច្បាប់វិនិយោគដែលត្រូវ​បានស្នើឡើង។

សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅវៀតណាមនេះ បាននាំឱ្យមានកំហឹងប្រឆាំងចិនយ៉ាងខ្លាំងនៅទូទាំងប្រទេសនេះដោយក្រុមអ្នកតវ៉ាបានចោទប្រកាន់រដ្ឋាភិបាលថាបានផ្តល់ឱ្យរដ្ឋាភិបាលក្រុងប៉េកាំងជាមួយនឹងការជួលដីធ្លីរយៈពេលយូរនិងពន្ធទាបនៅក្នុងតំបន់វិស័យវិនិយោគដែលត្រូវបានស្នើឡើង។

ចិនមិនត្រូវបានដាក់នៅក្នុងច្បាប់ទេនេះ ហើយរដ្ឋាភិបាលបាននិយាយថាខ្លួននឹងបន្ថយរយៈពេលការជួលដីធ្លីដែលបានស្នើឡើងចាប់ពី៩៩ឆ្នាំប៉ុន្តែវាមិនគ្រប់គ្រាន់ទេដើម្បីបញ្ឈប់ការតវ៉ាដែលបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងជាច្រើនទៀតនៅប្រទេសនេះ។

ការប្រមូលផ្តុំគ្នាតវ៉ានេះ បានប្រែក្លាយទៅជាអំពើហិង្សានៅក្នុងខេត្ត Binh Thuan ភាគខាងត្បូងដែលក្រុមបាតុករត្រូវបានចោទប្រកាន់ថាបានបំផ្លាញរថយន្តច្រើនគ្រឿងរបស់រដ្ឋាភិបាល បិទផ្លូវនិងបំផ្លិចបំផ្លាញស្ថានីយប៉ូលីស។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាមនុស្ស១៥នាក់ត្រូវបានផ្តន្ទាទោសពីបទចូលរួមអំពើហិង្សានិងវាយប៉ូលីសនៅខេត្ត Binh Thuan បន្ទាប់ពីការជំនំជម្រះក្តីមួយថ្ងៃ កាលពីថ្ងៃពុធ៕ដោយ៖សុខា/sn

មនុស្ស១៥នាក់នេះ ត្រូវបានដាក់គុករវាង២ឆ្នាំទៅដល់៤ឆ្នាំនិង៥ខែ ក្នុងម្នាក់ៗ។ នេះបើយោងតាមកាសែតBinh Thuan 

ទីតាំងផ្សាយពាណិជ្ជកម្ម