គូទ​ពណ៌​ត្នោត​ចាប់ និង​ពណ៌​ស​អត់​ចាប់​?

3703
ចែករម្លែក

អ្នកទេសចរស្រីលង្កា៣នាក់ ត្រូវបានចាប់ខ្លួនចំពោះការថតបង្ហាញគូទរបស់ពួកគេនៅកន្លែងផ្ទាំងថ្មទីសក្ការបុរាណនៅប្រទេសស្រីលង្កា។

បុរសទាំង៣នាក់នេះ គឺបានស្ថិតនៅក្នុងចំណោមមនុស្សមួយក្រុម ដែលបានថតបង្ហោះរូបថតបញ្ចេញគូទរបស់ពួកគេនៅទីសក្ការបូជាបុរាណPidurangala Rock នៅលើបណ្តាញទំនាក់ទំនងសង្គមInstagram។

ព្រះសង្ឃពុទ្ធសាសនាមួយអង្គ បានប្តឹងតវ៉ាថារូបថតដែលថតនៅជិតវត្តអារាមនៅតំបន់បេតិកភណ្ឌពិភពលោកUnesco នេះ គឺជាការប្រមាថសាសនា។

ជនបរទេសជាច្រើនបានថតរូបស្រដៀងគ្នានេះផងដែរនៅកន្លែងនោះប៉ុន្តែ មិនត្រូវបានចាប់ខ្លួនទេ។

ចំណាត់ការបែបលម្អៀងនេះ បាននាំឱ្យមានការរិះគន់ប៉ូលីសនៅលើបណ្តាញសង្គមថាមានតែអ្នកដែលមាន”គូទពណ៌ត្នោត” ប៉ុណ្ណោះ ដែលត្រូវបានដាក់ទណ្ឌកម្ម ។

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានសរសេរថា”ដូច្នេះការអនុវត្តច្បាប់គួរតែត្រូវបានកំណត់ចំពោះអ្នកដែលមាន​”គូទពណ៌ត្នោត” ដែលចង់សំដៅលើតែជនជាតិស្រីលង្កា។ ប៉ូលីសស្រីលង្កាគួរតែបញ្ជូនប៉ូលិសជាក្រុមនៅជុំវិញពិភព​លោកដើម្បីកំណត់អត្តសញ្ញាណនៃអ្នកដែលនៅសល់ពីការចាប់ខ្លួននេះ។

ពួកអ្នកផ្សេងទៀតៗបាននិយាយថាការចាប់ខ្លួននេះគឺជាការតឹងតែងជ្រុលពេកនិងមិនចាំបាច់ ហើយថាប៉ូលិសគួរផ្តោតលើឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាងនេះ៕ដោយ៖សុខា/sn

អ្នកទេសចរស្រីលង្កា៣នាក់ ត្រូវបានចាប់ខ្លួនចំពោះការថតបង្ហាញគូទរបស់ពួកគេនៅកន្លែងផ្ទាំងថ្មសក្ការបូជាបុរាណនៅប្រទេសស្រីលង្កា

ទីតាំងផ្សាយពាណិជ្ជកម្ម