ថ្នាំ​ព្យាបាល​ជំងឺអេដស៍​កាន់តែ​ជិត​មាន​វត្តមាន​

5523
ចែករម្លែក
  • 4
    Shares

​ថ្នាំ​មួយ​ប្រភេទ​ដែល​អាច​ព្យាបាល ជា​ទាំងស្រុង​ពី​ជំងឺអេដស៍​ដែល​ឆ្លង​ដោយ​វីរុស​ហ៊ី​វ​បាន​ឆ្លង​ផុត ការពិសោធន៍ ដំណាក់កាល​ទី​១ និង​នាំ​មកឱ្យ​ក្រុម​អ្នក វិទ្យាសាស្ត្រ​អាម៉េរិក នូវ​ខ្ទង់​ឧបត្ថម្ភ ២០ លាន​ដុល្លារ ។​

​ក្រុម​ស្រាវជ្រាវ​មកពី​សកល​វិទ្យាល័យ ខា​រ៉ូ​លី​ណា (Carolina) ខាងជើង និង​ប្រព័ន្ធ​សុខាភិបាល ជាតិ​សម្រាប់​កុមារ អាម៉េរិក ទើបនឹង​ប្រកាស​លើ​ទស្សនា​វ​ដ្តី វិទ្យាសាស្ត្រ Cell Reports ដែល​ពិភព លោក​ទន្ទឹងរង់ចាំ​។ ថ្នាំ​មួយ​ប្រភេទ​នេះ អាច​ព្យាបាល​ជា​ទាំង ស្រុង​សម្រាប់​អ្នក ឆ្លង​មេរោគ​ហ៊ី​វ ។​

​បណ្ឌិត ដេ​វិត ម៉ា​ហ្គោ​លី​ស (David Margolis) អ្នកដឹកនាំ​ការស្រាវជ្រាវ ជាន់ខ្ពស់​មួយរូប បានឱ្យដឹងថា ថ្នាំ​ព្យាបាល​ជំងឺអេដស៍​នេះ ជា​វិធី ព្យាបាល​អង្គ​បដិបក្ខ​មួយ​, ពោលគឺ​វា ដើរតួនាទី​អ័រម៉ូន​ដែលមាន ប្រសិទ្ធភាព មួយ​ជួយ​ប្រព័ន្ធ​អង្គ​បដិបក្ខ​ក្រោក​ឡើង និង​វាយ​កម្ចាត់​ជំងឺ ។
​វិធី​ព្យាបាល​អង្គ​បដិបក្ខ​កំពុង​ជា​ទិសដៅ​ថ្មី​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ប្រើប្រាស់​ក្នុងការ ព្យាបាល ជំងឺ​គ្រោះថ្នាក់​ផ្សេងៗ​ដូចជា​មហារីក ។​

​ចំណុច​ពិសេស​របស់​ថ្នាំ​ព្យាបាល ថ្មី​នេះ គឺ​វា​អាច​ល្បូ​ង​នាំ​កោសិកា​ហ៊ី​វ នៅ​សណ្ឋាន “​ដេក​បង្កក​” ចេញផុត ទីតាំង​លាក់ខ្លួន​រួចហើយ​ត្រូវកម្ទេច ដោយ​ប្រព័ន្ធ​អង្គ​បដិបក្ខ ។ ចំពោះ​វិធីសាស្ត្រ​មុនៗ នេះ​, កោសិកា​ហ៊ី​វ “​ដេក បង្កក​” ហាក់ដូច​មិនអាច​ប៉ះពាល់​បាន​ដោយ​ពពួក​ថ្នាំ​ចាស់ៗ​គ្មាន វិធី​ស្វែងរក និង​វាយ​កម្ចាត់​បាន​, នាំឱ្យ​អ្នកជំងឺ​មិន អាចជា​ទាំងស្រុង ទោះបី​ថ្នាំ​អាចជួយ​នាំ អ្នកជំងឺ​មក​សភាព​ស្ថិរភាព ក៏ដោយ​។​

​ភ្លាមៗ​ក្រោយពេល​ប្រកាស​, ពួក​អ្នកវិទ្យាសាស្ត្រ​បានទទួល​ការជួយ ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ឱសថ ” Glaxo Smith kline ” ដែល​នឹង​ផ្គត់ផ្គង់ ៤ លាន​ដុល្លារ ក្នុង​១​ឆ្នាំ រង្វង់​៥​ឆ្នាំ​, សរុប​គឺ ២០​លាន ដុល្លារ​ដើម្បី​ជួយ​ក្រុម​ស្រាវជ្រាវ​សម្រេច​បំណង ៕ ប្រែ​សម្រួល​: រតនៈ

ទីតាំងផ្សាយពាណិជ្ជកម្ម