​ក្រពើ​ភ្នំ​ទម្ងន់​១៧០​គីឡូ​ដែល​អ្នកនេសាទ​ចាប់បាន ត្រូវបាន​យកទៅ​កន្លែង​ដើម​វិញ​ហើយ​

2111
ចែករម្លែក

ដោយៈ​ពស​/​ពោធិ៍សាត់ៈ​លោក​ហេង​សុភា​ណា​អភិបាលស្រុក​វាលវែង​រួម​និង​មន្ត្រី​អភិរក្ស​សត្វព្រៃ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល​មន្ត្រី​បរិស្ថាន​ប៉ូលីស​វរៈ​ការពារ​ព្រំដែន​។​រួមជាមួយ​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៨​បាន​នាំយក​សត្វ​ក្រពើ​ភ្នំ​ដែល​អ្នកនេសាទ​ចាប់បាន​នៅក្នុង​ស្ទឹង​មេទឹក​ឃុំ​ថ្មដា​បាន​យកទៅ​លែង​នៅ​កន្លែង​ដើម​វិញ​ហើយ​។​

លោក​អភិបាលស្រុក​និង​មន្ត្រី​ការពារ​ព្រៃឈើ​និង​សត្វព្រៃ​បាន​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​តំបន់​ដែល​លែង​សត្វ​ក្រពើ​នេះ​។​ម្យ៉ាងទៀត​សូម​បងប្អូន​ទាំ​អស់​គ្នា​ចូលរួម​ថែរក្សា​សត្វ​ព្រែ​ឱ្យបាន​គង់វង្ស​ល្អ​មិនត្រូវ​បរបាញ់​ឫ​ដាក់​អន្ទាក់​ចាប់​សត្វ​ឡើយ​។​នៅក្នុង​ឱកាស​នោះ​បុរស​ដាក់មង​ចាប់បាន​ក្រពើ​មួយ​ក្បាល​នោះ​ក្រុមចម្រុះ​ក៏មាន​កា​ផ្តល់​ជួន​ថវិកា​លើកទឹកចិត្ត​ចំនួន​៦០០​ដុល្លា​ផងដែរ​។​

​សូមបញ្ជាក់ថា​ប្រជាពលរដ្ឋ​ឈ្មោះ​មឿ​ន​មីន​ភេទ​ប្រុស​បាន​ថ្លែង​ឲ្យ​ដឹងថា​កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៨​រូបគាត់​បាន​ទៅ​រាយ​មង​រកត្រី​នៅ​ចំណុច​ស្ទឹង​មេទឹក​រួច​ក៏​ទៅ​សម្រាក​នៅផ្ទះ​។​ពេលព្រឹក​ឡើង​ថ្ងែ​ទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៨​រូបគាត់​ក៏​ភ្ញាក់​ពី​ដំណេក​ទៅ​ដោះ​មង​។​ភ្លាមនោះ​ក៏បាន​ឃើញ​មង​ជាប់​សត្វ​ម្យ៉ាង​ដែលមាន​សភាព​រើ​បម្រាស់​ខ្លាំង​ក៏​លើក​ទាញ​ឡើង​ឃើញ​ជាប់​សត្វ​ក្រពើ​ដ៏​ធំ​មួយ​ក្បាល​ទម្ងន់​ប្រហែល​ជិត​២០០​គីឡូ​តែម្តង​។​

រូបគាត់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​លើក​ក្រពើ​មួយ​ក្បាល​នោះមក​ទុក​នៅ​ទីតាំង​ប៉ូលីស​វរៈ​ការពារ​ព្រំដែន​គោក​៨២៥​។បុរស​រូបនោះ​បាន​ឲ្យ​ដឹង​ទៀតថា តាំងពី​លោក​ប្រកប​របរ​ដាក់មង​រក​ត្រី នៅ​ចំណុច​ស្ទឹង​ខាងលើ មិនដែល​បាន​ប្រទះឃើញ​សត្វ​ក្រពើ​នោះឡើយ​។​តែ​ធ្លាប់តែ​ឮ​តៗ​គ្នា​ថា​ស្ទឹង​មេទឹក​មាន​ធនធាន​ជីវចម្រុះ​ជាច្រើន​រាប់ទាំង​សត្វ​ក្រពើ​ត្រីក​ន្ទា​យ​…​ផងដែរ​។​

ក្រុម​អភិរក្ស​សត្វព្រៃ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាល​ឱ្យដឹងថា​នៅ​ស្រុក​វាលវែង​ខេត្តពោធិសាត់​មាន​សត្វ​ជីវៈចម្រុះ​នៅសល់​ច្រើន​ដែល​កំពង់ធ្វើការ​អភិរក្ស​យ៉ាង​យកចិត្តទុកដាក់​។​ដូចជា​នៅ​ឃុំ​អូ​សោម​សត្វ​ក្រពើ​ភ្នំ​ក៏មាន​ច្រើន​ហើយក៏​មាន​ពង​កូន​ផងដែរ​៕S/

​ក្រពើ​ភ្នំ​ទម្ងន់​១៧០​គីឡូ​ដែល​អ្នកនេសាទ​បាន​យកទៅ​កន្លែង​ដើម​វិញ​ហើយ​


ទីតាំងផ្សាយពាណិជ្ជកម្ម