កូរ៉េខាងត្បូង​ជម្រុញ​ពិភពលោក​ឱ្យ​ឆ្លើយតប​វិជ្ជមាន​ចំពោះ​កូរ៉េខាងជើង​

3161
ចែករម្លែក

ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជែអ៊ីន កាលពីថ្ងៃពុធទី២៦កញ្ញាបានអំពាវនាវឱ្យរដ្ឋាភិបាលពិភពលោកលើកទឹកចិត្តកូរ៉េខាងជើង ឱ្យឈានទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរដោយឆ្លើយតបជាវិជ្ជមានចំពោះជម្រើសថ្មីរបស់ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន​ ។

ដោយថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក ម៉ូន ជែអ៊ីន បានថ្លែងសរសើរសមភាគីកូរ៉េខាងជើងរបស់លោក ដែលលោកបានធ្វើជំនួបកំពូលជាមួយលោកចំនួន៣លើកមកនេះ ដោយនិយាយថាលោកគីមបានផ្លាស់ប្តូរទិសដៅនៃស្ថានភាពនយោបាយនៅឧបទ្វីបកូរ៉េ។

លោក ម៉ូន ជែអ៊ីន បាននិយាយថា “កូរ៉េខាងជើងបានចាកចេញពីភាពឯកោជាយូរអង្វែងដោយគំនិតផ្តួចផ្តើមរបស់ខ្លួន ហើយឈរនៅចំពោះមុខសហគមន៍អន្តរជាតិម្ដងទៀត ។ឥឡូវនេះវាគឺជាវេនរបស់សហគមន៍អន្តរជាតិដើម្បីឆ្លើយតបជាវិជ្ជមានចំពោះជម្រើសថ្មីនិងការខិតខំជាថ្មីរបស់កូរ៉េខាងជើង “។

លោក ម៉ូន ជែអ៊ីន ដែលបានទទួលយកកិច្ចសន្ទនាជាមួយកូរ៉េខាងជើងនេះ គាំទ្រនិងជំរុញឱ្យមានការជឿនលឿនជាបន្តបន្ទាប់ដែលនឹងនាំឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងបោះបង់ចោលកម្មវិធីអាវុធមីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម។

ប៉ុន្តែជំហរនេះ ត្រូវបានបានជំទាស់ដោយសហរដ្ឋអាមេរិកនិងជប៉ុនដែលអះអាងថាកូរ៉េខាងជើង ត្រូវរំលាយចោលទាំងស្រុង នូវកម្មវិធីអាវុធរបស់ខ្លួននៅមុនពេលការដាក់ទណ្ឌកម្ម អាចត្រូវបានបន្ធូរបន្ថយឬដកចេញនោះ៕ដោយ៖សុខា/sn

លោក ម៉ូន ជែ អ៊ីន ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣

ទីតាំងផ្សាយពាណិជ្ជកម្ម