បុរស​ម្នាក់​រួម​និង​ម៉ា​ទឹកកក​ជិត​៨​ក្រាម ត្រូវ​ប៉ូលិស​ជំនាញ​បញ្ជូនទៅ​តុលាការ​

787
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: បុរស​ម្នាក់​រួម​និង​ម៉ា​ទឹកកក​ចំនួន​៥​ថង់ មាន​ទំងន់​ជិត​៨​ក្រាម ត្រូវ​ប៉ូលិស​ជំនាញ​បញ្ជូនទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៨ ពីបទ​ជួញដូរ​គ្រឿងញៀន​។ ជនសង្ស័យ​រូបនេះ ត្រូវ​កម្លាំង​នគរបាល​រដ្ឋបាល​គោក​ឃ្មុំ​ស្រិ​ក​ថ្មគោល ចាប់ខ្លួនបាន កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា នៅ​ច​ណុ​ច​ក្រុមទី​៨​ភូមិ​ទំពូង​ឃុ​តា​ម៉ឺន​ស្រុក​ថ្មគោល​។​

​លោក​វរសេនីយ៍ទោ ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ជា រ៉ា​ឌី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ជ្រោយ​ម្ទេស ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​។ សម្ភារៈ​ដែល​ដកហូត​បា​ន​មាន​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៥​ថង់ ទំងន់​៧,២២​ក្រាម ទូរស័ព្ទដៃ​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ស៊េរី​២០១៥​ពណ៌​ខ្មៅ ដែល​ជិះ​ធ្វើ​សកម្មភាព​ដើរ​លក​ថ្នាំញៀន​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា ក្រោយ​ជនសង្ស័យ​ឆ្លើយ​សារភាព​រួច លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង ព្រមទាំង​វត្ថុតាង​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម