សង្ស័យ​បាន​លាភសក្ការៈ​ទើប​មន្ត្រី​ព្រៃឈើ​ស្រុក​អន្លង់វែង​ដោះលែង​រថយន្ត​បទល្មើស​

784
ចែករម្លែក

​ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​មន្ត្រី​សង្កាត់រដ្ឋបាល​ព្រៃឈើ​ម្នាក់​កាន់​សេដ្ឋកិច្ច​ឱ្យ​នាយ​សង្កាត់​ស្រុក​អន្លង់វែង​បាន​រង​ការចោទប្រកាន់ថា​បានធ្វើការ​ដោះលែង​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយគ្រឿង​ជា​ថ្នូរ​នឹង​លាភសក្ការៈ ទើប​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​

​លោក វុន​វ៉ាន់​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​បាន​ដោះលែង​រថយន្ត​ដឹកឈើ​មួយគ្រឿង កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៨​ចំណុច​ភូមិ​ស្លែង​ពណ៌​ឃុំ​អន្លង់វែង​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​មានជ័យ​។​ចំពោះ​ការចោទប្រកាន់​ដោះលែង​រថយន្ត​ដឹកឈើ​ដែល​ត្រូវគេ​ដឹងថា​មាន​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2R5850​ដែល​ផ្ទុក​ដោយ​ឈើ​ធ្នង់​ពេញ​។

​ក្រោយពី​មាន​កម្លាំងចម្រុះ​បាន​ឃាត់ទុក​នៅ​ទីតាំង​ខាងលើ​ហើយ​បាន​ហៅ​មន្ត្រី​សង្កាត់រដ្ឋបាល​ព្រៃឈើ​លោក​វុន​វ៉ាន់​បាន​ចុះទៅ​ទី​ភ្លាមៗ​ដោយ​ត្រឹមតែ​ហៅ​ម្ចាស់​រថយន្ត​មក​ចរចារ​រួច​ហើយក៏​បើករថយន្ត​ចេញ​ជាមួយ​មន្ត្រីរដ្ឋបាល​បាត់ទៅ​។​

គួរ​បញ្ជាក់ថា ក្រោយពី​មានការ​ដោះលែង​រថយន្ត​ដឹកឈើ​ធ្នង់​ខាងលើ បាន​គំរាម​តាមរយ​សមត្ថកិច្ច​ថា បើសិនជា​អ្នកសារព័ត៌មាន​ហ៊ាន​ចុះផ្សាយ​រូបគេ​នឹងដាក់​ពាក្យបណ្តឹង​ចោទ​ទៅលើ​អ្នកយកព័ត៌មាន​ពីបទ​ជំរឹត​ទា​ប្រាក់​ពី​រថយន្ត​ដឹក​បទល្មើស​។​ទាក់ទិន​បញ្ហា​នេះ​ភ្នាក់ងារ​សារពត៌មាន​រស្មី​កម្ពុជា​មិនអាច​ធ្វើ​ការសុំ​បំភ្លឺ​ពី​លោក​វុន​វ៉ាន់​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​បាន​នៅឡើយ​ទេ​។​

​ដោយឡែក​បើតាម​ការរៀបរាប់​ពី​មន្ត្រីនគរបាល​ស្រុក​អន្លង់វែង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​បាន​ចូលក្នុង​ប្រតិបត្តិ​ការណ៍​នេះ​បានឱ្យដឹងថា​ករណី​ដោះលែង​រថយន្ត​ដឹង​ឈើ​ខាងលើ​លោក​មិន​បានដឹង​នោះទេ​។​លោក​បាន​ទៅ​ឃើញ​មាន​សមត្ថកិច្ច​ជាច្រើន​កំពុង​ឃាត់​រថយន្ត​ដឹកឈើ​ពិតប្រាកដ​មែនហើយ​លោក​ក៏​បើករថយន្ត​ចេញ ប្រញាប់​ទៅ​ចែក​អំណោយ​ទៅ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម