មន្ត្រី​ទាំងអស់​ត្រូវ​យល់ដឹង​ពី​ព្រះរាជក្រឹត្យ អនុក្រឹត្យ លិខិតបទដ្ឋាន​នានា ,​ដើម្បី​យកទៅ​បំពេញការងារ​ឱ្យបាន​ល្អ ជៀសវាង​មាន​បញ្ហា​ប្រឈម​ជាមួយ​ច្បាប់​

933
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ ៖ លោក​អភិបាលរង​រាជធានី​ភ្នំពេញ​បានស្នើ​របស់​មន្ត្រី​យើង​ទាំងអស់​ត្រូវ​យល់ដឹង​ឱ្យបាន​ច្បាស់​ពី​ព្រះរាជក្រឹត្យ អនុក្រឹត្យ លិខិតបទដ្ឋាន​នានា ដើម្បី​យកទៅ​បំពេញការងារ​ឱ្យបាន​ល្អ ជៀសវាង​មាន​បញ្ហា​ប្រឈម​ជាមួយ​ច្បាប់​។​ដោយសារតែ​បច្ចុប្បន្ននេះ​មន្ត្រីរាជការ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ចំនួន​១៤៧៤២​នាក់​។​តែ​ចំនួន​នេះ​មិន​ច្រើន​ទេ ដោយសារ​រាជធានី​ខណ្ឌ​ចំនួន​១២​និង​មន្ទីរ​ចំណុះឱ្យ​រដ្ឋបាល​រាជធានី​ជាច្រើន​ទៀត​នោះ​។
​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បានបញ្ជាក់​បែបនេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៧ កញ្ញា ២០១៨ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុក្រឹត្យ​លេខ​២៤០​អនក្រ .​បក សេចក្តីណែនាំ​លេខ​៧៨៨ ម​ស .​ស​ណន សេចក្តីណែនាំ​លេខ​៧៨៩ ម​ស .​ស​ណន និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជូន​មន្ត្រីរាជការ​ស៊ីវិល ដែល​បាន​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក​ថោ សេដ្ឋា​ណា អនុរដ្ឋលេខាធិការ​នៃ​ក្រ​សូង​មុខងារសាធារណៈ​និង​មានការ​ចូលរួម​ពី​មន្ត្រី​ចំណុះឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង​២០០​នាក់ ។​
​លោក​អភិបាលរង​បាន​មានប្រសាសន៍​ទៀតថា​៖ មន្ត្រីរដ្ឋបាល​សាធារណៈ​និង​សេវាសាធារណៈ មាន​ភាព​ផ្សារភ្ជាប់​មិន​ដាច់ មាន​ប្រសិទ្ធ​ផល​ដោយផ្ទាល់​ជាមួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ស្ថេរភាព ចីរភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។ លោក​បន្តថា​៖ ក្នុង​ក្របខ័ណ្ឌ​នៃ​ការកែទម្រង់រដ្ឋបាល​សាធារណៈ​នេះ មាន​យុទ្ធសាស្ត្រ​សំខាន់ៗ ៣ ក្នុងនោះ ទី​១ ពង្រឹង​ប្រសិទ្ធភាព គុណភាព​នៃ​សេវាសាធារណៈ ទី​២ ការអភិវឌ្ឍ​សម​ត្ថិ​ភាព ការកែលំអរ ការគ្រប់គ្រង​ធនធានមនុស្ស និង​ទី​៣ ការកែទម្រង់​ប្រព័ន្ធ​បៀ​វត្ត​និង​ប្រាក់​ឧបត្ថម​ផ្សេងៗ ។ ដើម្បី​សម្រេច​អោយបាន​នូវ​គោលដៅ​នេះ លោក​កើត ឆែ​ក៏បាន​ស្នើអោយ​មន្ត្រី​ទាំងអស់​ត្រូវ​យល់ដឹង​ឱ្យបាន​ច្បាស់​ពី​ព្រះរាជក្រឹត្យ អនុក្រឹត្យ លិខិតបទដ្ឋាន​នានា ដើម្បី​យកទៅ​បំពេញការងារ​ឱ្យបាន​ល្អ ជៀសវាង មាន​បញ្ហា​ប្រឈម​ជាមួយ​ច្បាប់​។​
​លោក ថោ សេដ្ឋា​ណា អនុរដ្ឋលេខាធិការ​នៃ​ក្រ​សូង​មុខងារសាធារណៈ បាន​មានប្រសាសន៍​លើកឡើងថា​៖ សិក្ខាសាលា​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុក្រឹត្យ​លេខ​២៤០​អនក្រ .​បក ស្តីពី​ប្រតិភូកម្ម​ពី​ថ្នាក់ជាតិ​មកឱ្យ​រដ្ឋបាល​រាជធានី នេះ​ជា​លើក​ទី​១១ ដែល​យើង​បាន​ផ្សព្វផ្សាយ ។ សិក្ខាសាលា​នេះ ពិត​ជាមាន​ប្រយោជន៍​យ៉ាងខ្លាំង ក្នុងការ​គ្រប់គ្រង​បុគ្គលិក ការបញ្ចប់ តែងតាំង​មុខងារ​ដល់​មន្ត្រី ។​លោក​អនុរដ្ឋលេខាធិការ​បាន​បញ្ជាក់ទៀតថា​៖ សម្រាប់​អភិបាល​រាជធានី​ភ្នំពេញ លោក​មាន​សិទ្ធិ​ក្នុងការ​ចាត់ចែង​មន្ត្រី ចាប់ពី​ប្រធាន​មន្ទីរ ដោយ​លោក​អាច​លើក​ជា​សំណើរ ដោយ​សហការ​ជា​មូ​យ​រដ្ឋមន្ត្រី ហើយ​ការសំរេច​ចុងក្រោយ​គឺ​រដ្ឋមន្ត្រី​សាមី​។
​លោក​បន្ថែមថា​៖​ចំពោះ​អនុប្រធាន​មន្ទីរ​វិញ ធ្វើឡើង​តាម​សំណើរ​របស់​ប្រធាន​មន្ទីរ ដែលមាន​កិច្ចប្រជុំ​ក្នុងគណៈ​ដឹកនាំ​របស់​មន្ទីរ​របស់​ខ្លួន និង​លោក​អភិបាល​ជា​អ្នកសំរេច​៕

ទីតាំងផ្សាយពាណិជ្ជកម្ម