ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​កម្មករ​ខ្មែរ​

752
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ជនជាតិ​ចិន​ម្នាក់ ជា​ប្រធាន​ផ្នែក​វេច​ខ្ចប់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​កម្មករ​ជនជាតិខ្មែរ នៅ​រោងចក្រ កាត់ដេរ​មួយកន្លែង យ៉ី​ហោ សា​ធី តាមផ្លូវ​បេតុង​ភូមិ​ត្រពាំង​ថ្លឹង​៣​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ព្រឹក ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​។

​ជន​ជាតិចិន​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ ហង្ស ជីន​ហួយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ប្រធាន​ផ្នែក​វេ​ខ្ចប់ ស្នាក់នៅ​រោងចក្រ​ខាងលើ ។ ចំណែក​ជនរងគ្រោះ ជាដើម​បណ្តឹង ឈ្មោះ សួន វណ្ណា ភេទ​ប្រុស អ​យុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ក្បែរ​រោងចក្រ​ខាងលើ ។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ នៅវេលា​ម៉ោង​៧​ព្រឹក ជនរងគ្រោះ ចូលធ្វើ​ការងារ ដល់​ច្រកទ្វារ ស្កេ​ន​មេដៃ​ហើយ​ចូលទៅ​សរសេរ​ម៉ោង​ដែល​ត្រូវ​ធ្វើការ​សម្រាប់​ថ្ងៃនេះ​រួច​បោះ​សៀវភៅ​ដែលមាន​សរសេរ​នោះ​ទៅលើ​តុ​។​ភា្ល​ម​នោះ​បណ្តាល​ឲ្យ​ជនជាតិ​ចិន​ខាងលើ​ខឹងច្រឡោត​តោតតូង​ឆ្កា​ដៃជើង​ក៏​កើតជា​ទំនាស់​សម្តី​ឈានដល់​ជនជាតិ​ចិន​រូបនេះ​ប្រវាយប្រតប់​វាយ​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​ដៃ​។​

តែដោយសារ​ការកើត​ទុក្ខ​មិន​សុខចិត្ត​ទើប​ប្តឹងទៅ​ស្ថា​ប័ណ​មាន​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​ជនជាតិ​ចិន​ខាងលើ​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ចោមចៅ​១​រួច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​បន្ត​តាម​នីតិវិធី ៕S/​

ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​កម្មករ​ខ្មែរ​

ទីតាំងផ្សាយពាណិជ្ជកម្ម