មី​ស៊ី​ស​ថ្មី​លឿន​ជាង​សំឡេង​របស់​ពូ​ទីន “​អាច​កម្ទេច​ហ្វូង​យន្តហោះ​សត្រូវ​” នៅ​ចម្ងាយ​ជាង ៣០០ គីឡូម៉ែត្រ​

1070
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​ទីក្រុង​មូ​ស្គូ​បាន​រាយការណ៍​ថា ប្រទេស​រុស្ស៊ី​គ្រោង​នឹង​បន្ថែ​មមី​ស៊ី​ល​លឿន​ជាង​សំឡេង​ទៅក្នុង​ឃ្លាំង​អាវុធ​របស់ខ្លួន ដែល​អាច​បាញ់​ដល់​គោលដៅ​នៅ​ចម្ងាយ​ជិត ៣២០ គីឡូម៉ែត្រ​។​

​មី​ស៊ី​ល R-37M ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​កំណត់​គោលដៅ​លើ​យន្តហោះ​របស់​សត្រូវ​និង​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​ជាង ៧.២៤២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង គឺជា​ការធ្វើឱ្យ​ប្រសើរ​ឡើងលើ​អាវុធ​សម័យ​សូ​វៀត​ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​លើកដំបូង​ក្នុង​ឆ្នាំ ១៩៨៥​។​

​មី​ស៊ី​ល​ថ្មី ដែល​នឹងត្រូវ​បាញ់​ចេញពី​យន្ដហោះ​បំបាំងកាយ​ប្រភេទ SU-57 របស់​រុស្ស៊ី ត្រូវបាន​គេ​និយាយថា​បាន​បំពាក់​ជាមួយ​ប្រព័ន្ធ​ស្វែងរក​យ៉ាងសកម្ម​មួយ ដើម្បី​បំផ្ទុះ​ហ្វូង​យន្តហោះ​របស់​សត្រូវ​ចេញពី​ផ្ទៃមេឃ​។​

​យោងតាម​បណ្តាញឃោសនា​របស់​រដ្ឋា​ភិ​បាល​វិមាន​ក្រឹម​ឡាំង គឺ​ទូរទស្សន៍ Russia Today បានឱ្យដឹងថា មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​អាកាស​ថ្មី​នេះ​មាន​គោលបំណង​កំណត់​គោលដៅ​លើ​យន្តហោះ​ចម្បាំង​របស់​សត្រូវ​ក៏ដូចជា​យន្តហោះ​ផ្តល់​ប្រព័ន្ធ​ព្រមាន​ជាមុន (AWACS) ដែល​បានដាក់​ពង្រាយ​ដោយ​សហរដ្ឋអាមេរិក​។​

​មន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​ម្នាក់​បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ទី​២៦​កញ្ញា​ថា យន្តហោះ SU-57 ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍ​នៅឡើយ ជាថ្មី​ម្តងទៀត​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​បាញ់​មី​ស៊ី​ល​ថ្មី​នេះ​។

​យន្តហោះ SU-57 ដែលមាន​ល្បឿន​កំពូល ២.៦០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ត្រូវបាន​គេ​និយាយថា ជា​ដៃគូ​ប្រជែង​ជាមួយ​យន្តហោះ F-22 របស់​អាមេរិក និង យន្តហោះ Chengdu J-20 របស់​ចិន​៕ ដោយ៖ កញ្ញាដាលីស

មី​ស៊ី​ល R-37M នឹងត្រូវ​បាញ់​ចេញពី​យន្តហោះ SU-57 របស់​រុស្ស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម