ឃាត់ខ្លួន​បុរស​បីនាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​កន្លែង​ពីរ​ផ្សេងគ្នា​ក្នុងស្រុក​ភ្នំព្រឹក​

1068
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៨​បាន​បញ្ជូន​បុរស​សង្ស័យ​បីនាក់​និង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​(WY)​ជិត​១០០​គ្រាប់​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​។​

ក្រោយពេល​កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ​អន​ឆា​នី​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​នៅ​ភូមិ​គគីរ​ឃុំ​ស្រុក​ភ្នំ​ព្តឹ​ក​ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​(WY)​ពណ៌​ផ្កាឈូក​ចំនួន​៣៦​គ្រាប់​និង​ម៉ូតូ​ម៉ាកវ៉េវ​អ៊ី​១​គ្រឿង​ពណ៌​ឈាមជ្រូក​លាយ​ខ្មៅ​ស៊េរី​២០១៨​គ្មាន​ស្លាក​លេខ​។​

​លោក​សារ៉េត​វិ​សេដ្ឋ​អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹងថា​ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួច​និង​មានការ​អនុញ្ញាតិ​ពី​លោក​នួន​សាន​ព្រះរាជអាជ្ញា​សមត្ថកិច្ច​ចម្រុះ​បាន​បន្ត​ចុះ​ប​ង្ក្តា​ប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ពីរ​នាក់​ទៀត​មានឈ្មោះ​ឃឿ​ម​ឃឹម​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ត្រូវជា​ប្តី​និង​ប្រពន្ធ​ឈ្មោះ​រឹម​រ័ត្ន​អាយុ​៤១​ឆ្នាំ​មុខរបរ​នៅផ្ទះ​។

​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​(WY)​ពណ៌​ផ្កាឈូក​ចំនួន​៦០​គ្រាប់​។​លោក​អធិការរង​ស្រុក​បាន​បញ្ជាក់ថា​ក្រោយពេល​ជនសង្ស័យ​ទាំងបី​នាក់​ឆ្លើយ​សារភាព​រួចមក​លោកស្នងកា​រ​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងបី​នាក់​ព្រមទាំង​វត្ថុតាង​ថ្នាំញៀន​យ៉ាម៉ា​ចំនូ​ន​៩៦​គ្រាប់​និង​ម៉ូតូ​១​គ្រឿង​ទៅ​តុលាការ​ចាត់ការ​យាម​នីតិវិធី​៕S/

​ឃាត់ខ្លួន​បុរស​បីនាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​កន្លែង​ពីរ​ផ្សេងគ្នា​ក្នុងស្រុក​ភ្នំព្រឹក​

 

ទីតាំងផ្សាយពាណិជ្ជកម្ម