គ្រឿង​សាច់មាន់​ខូចគុណភាព​ជិត​២០០​គីឡូក្រាម​នាំចូល​ពី​ថៃ​ត្រូវ​ដុត​កម្ទេចចោល​

1157
ចែករម្លែក
​គ្រឿង​សាច់មាន់​ខូចគុណភាព​ជិត​២០០​គីឡូក្រាម​នាំចូល​ពី​ថៃ​ត្រូវ​ដុត​កម្ទេចចោល​

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​កាលពី​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៨​បាន​ចុះ​ដកហូត​ប្រហិត​ខូចគុណភាព​ជាង​១០០​គីឡូ​,​ក្រាម​សាច់មាន់​ឆ្អឹង​មាន់​ខូចគុណភាព​៦០​គីឡូក្រាម​ដែល​បង្កប់​ក្នុង​រទេះដឹក​បន្លែ​-​ផ្លែឈើ​នាំចូល​ពី​ប្រទេស​ថៃ​។​តាម​ច្រក​ប៉ុស្តិ៍​ភ្នំ​ដី​ស្រុក​សំពៅ​លូន ព្រមទាំង​ដកហូត​យកទៅ​ដុត​កម្ទេចចោល​។​

​លោក​ហាក់​សុខ​រិ​ន​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាត​ដំបង​បាន​ឲ្យ​ដឹងថា​មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​និង​អាជ្ញាធរ​ដែនដី​បានធ្វើការ​ត្រួតពិនិត្យ​ទំនិញ​នាំចូល​ពី​ប្រទេស​ថៃ​នៅ​មាត់ច្រក​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ភ្នំ​ដី​ស្រុក​សំពៅ​លូន​។​ជាក់ស្តែង​ស្ទាក់​ចាប់បាន​ប្រហិត​ខូចគុណភាព​១០០​គីឡូក្រាម​និង​សាច់មាន់​ឆ្អឹង​មាន់​ខូចគុណភាព​៦០​គីឡូក្រាម​ដែល​បង្កប់​ក្នុង​រទេះដឹក​បន្លែ​-​ផ្លែឈើ​។​

​លោក​ហាក់​សុ​ខេន​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ប្រុងប្រយ័ត្ន​មុននឹង​ទិញ​ទំនិញ​លើ​ទីផ្សារ​ពិសេស​ចំណីអាហារ​ប្រចាំថ្ងៃ​សូម​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ជាមុនសិន​ជៀសវាង​ប៉ះ​ទំនិញ​ខូចគុណភាព​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​បងប្អូន​ដែលជា​អ្នកទិញ​យកទៅ​បរិភោគ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម