ពិព័រណ៍​វិនិយោគ​គ្រឿង​បរិភោគ​បៃតង​ក្រុង​គុន​មីង ប្រទេស​ចិន​នឹង​បើក​ពិព័រណ៍​នៅ ខែតុលា​ខាងមុខ​

832
ចែករម្លែក

​ពិព័រណ៍​វិនិយោគ​គ្រឿង​បរិភោគ បៃតង ក្រុង​គុន​មីង ប្រទេស​ចិន នឹង​រៀប ចំ​នៅ​មជ្ឈមណ្ឌល សន្និសីទ និង​ពិព័រណ៍ អន្តរជាតិ​ក្រុង​គុន​មីង ក្នុងអំឡុង ពេល​ពី ថ្ងៃទី​២០ ដល់ទី​២៣ ខែតុលា ឆ្នាំ​២០១៨​។​

​ពិព័រណ៍​នេះ បាន​ផ្តោត​សំខាន់ ទៅលើ​ការទាក់ទាញ​ឱ្យ​អ្នកវិនិយោគ ជាតិ និង​អន្តរជាតិ​ចូលរួម ការបង្កើត​មូលដ្ឋាន​កែច្នៃ​គ្រឿង​បរិភោគ​បៃតង នៅ​ខេត្ត​យូ​ន​ណាន​ជំរុញ​ឱ្យ​គ្រឿង បរិភោគ​បៃតង ពិសេស​របស់​ខេត្ត យូ​ន​ណាន “​ដើរ​ចេញទៅ​ក្រៅ​” បង្កើត ច្រក​ផ្លាស់ប្តូរ​គ្នា​ផ្នែក​ពាណិជ្ជកម្ម ទាក់ទាញ​អ្នកវិនិយោគ​ឱ្យបាន​កាន់តែ ច្រើន បង្កើន​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​បង្កើត​វេទិកា​អន្តរជាតិ​ដ៏ ធំ​មួយ​សម្រាប់​ការផ្លាស់ប្តូរ វិទ្យាសាស្ត្រ និង​ការធ្វើ ពាណិជ្ជកម្ម អន្តរជាតិ ដើម្បី ជំរុញ​ឱ្យ​វិស័យ​ទាំងនោះ ក្លាយទៅជា​នាមប័ណ្ណ​ថ្មី​មួយ​សម្រាប់ ការអភិវឌ្ឍ សេដ្ឋកិច្ច​ខេត្ត​យូ​ន​ណាន​ក៏ ដូចជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច របស់​បណ្តា​ប្រទេស​នានា ក្នុង​តំបន់​អាស៊ី​ខាងត្បូង និង អាស៊ី​-​អាគ្នេយ៍​ផងដែរ ៕ ដោយ វ៉ាង ស៊ូ​ជួន​

​រៀន​គោះ​ជួង (​រូបថត ដោយ ក្វាន់​ស៊ី​យូ​យី​)​

ទីតាំងផ្សាយពាណិជ្ជកម្ម