ជិះ​ម៉ូតូ​បុក​ប៉ូលិស​ចរាចរណ៍ ចាប់​ជាប់​ឆែក​ឃើញ​គ្រឿងញៀន​

826
ចែករម្លែក

​ដោយ ​: ​អង្គរតូច/​សៀមរាប ​៖ ​យុវជន​មហា​ស៊យ​ម្នាក់​កាលពី​ថ្ងៃទី​២៧​ខែកញ្ញា សុខៗ​ក៍​ជិះ​ម៉ូតូ​ទៅ​ប៉ុក​នគរបាល​ចរាចរណ៍​ដែល​កំពុង​អនុវត្ត​រឹតបន្តឹង​ច្បាប់​សុវត្ថិភាព​ចរាចរណ៍​នៅមុខ​ផ្សារលើ​ធំថ្មី ដល់ពេល​ចាប់​ជាប់ ក៏​ឆែ​កក​ឃើញ​គ្រឿងញៀន៤កញ្ចប់ ដូច​ជិះ​មកឲ្យនគរបាល​ចាប់ខ្លួន​។​

អធិការរង​នគរបាល​ក្រុង​សៀមរាប លោក​វរសេនីយ៍ត្រី ឆឹង​សុភា បាន​ឲ្យ​ដឹងថា មាន​យុវជន​ជើង​ខ្លាំង​ម្នាក់ រត់​ម៉ូតូឌុប​មិន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ល្មើស​មិន​ពាក់មួក​សុវត្ថិភាព ​ដើម្បី​ការពារ​អាយុជីវិត​រប​ស់គា​ត់ ហើយ​បាន​បើក​ល្បឿន ទៅបុកនគរបាល​ចរាចរណ៍​ដែល​កំពុង​បំពេញភារកិច្ច​នៅ​ចំណុច​មុខ​ផ្សារលើ​ធំថ្មី​។

ក្នុងពេលនោះ​ត្រូវបាន​ត្រួតពិនិត្យ ក៏មាន​សារធាតុ​ញៀន និង​រកឃើញ​ម្ស៉ៅ​គ្រាប់​ពណ៌​ស​គ្រឿងញៀន​ចំនួន​៤​កញ្ចប់​ក្នុង​ហោប៉ៅ​អាវ​របស់គាត់​ទៀតផង​ ។ ​លោក​បន្តថា ជនសង្ស័យ​មានឈ្មោះ​ តន់ រិ​ទ្ធិ​ស័​ក្ត ភេទ​ប្រុ​អាយុ​១៧​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​តាភុល​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។

ក្រោយឃាត់ខ្លួន ជនសង្ស័យ​ខាងលើនេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ស្លរ​ក្រាម ដើម្បី​ប្រគល់​ទៅ​ឲ្យ​នគរបាល​ជំនាញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម