បងប្អូន​ខ្មែរអាមេរិកកាំងជាច្រើននាក់ទទួលអបអរវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន

1330
ចែករម្លែក

*សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​ក្តីសង្ឃឹម​របស់​បងប្អូន​ខ្មែរ​អាមេរិកាំង

​ដោយ : វិបុល/ ភ្នំពេញ-ញូយ៉ក ៖ ​នៅ​រសៀល​ថ្ងៃមិញ​នេះ ក្រោយពី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ដល់ សណ្ឋាគារ​ស្នាក់នៅ ក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​ក​ភ្លាម គឺមាន​បងប្អូន​ខ្មែរ​ដែលជា​តំណាង​សហគម​មកពី​តាម​បណ្តា​រដ្ឋ​នានា និង​ក្រុមគ្រួសារ​បងប្អូន​ដែល​គោរព​ស្រឡាញ់ សម្តេច​តេ​ជោ ជាច្រើន​នាក់​បានមក​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​និង​កក់ក្តៅ​បំផុត​។ ទន្ទឹមនឹងនោះ​គឺមាន​បងប្អូន​មួយចំនួន​បានមក​រង់ចាំ​សម្តេច​ពី​បី​ថ្ងៃ​មកហើយ​។

ក្នុងឱកាសនោះ គេឃើញ​បងប្អូន​មាន​ទឹកមុខ​ញញឹម​សប្បាយ​រីក​រា​ឈរ​រង់ចាំ​ឱប ថើប ចាប់ដៃ និង​ថតរូប​ជា​អនុស្សាវរីយ៍​យ៉ាង​កងរំពង​ចាប់ពី​មាត់ទ្វារ​សណ្ឋាគារ​រហូត​ដល់​ជណ្តើរយន្ត​ឡើងទៅ​កាន់​បន្ទប់​។​

​ឮ​គេ​ថា មិន​ស្មើនឹង​បាន​ជួប បានឃើញ និង​បាន​ស្តាប់​ប្រសាសន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដោយផ្ទាល់​ឡើយ​។ ទោះបី​នៅទីណា​ក៏ដោយ គឺ សម្តេច​តេ​ជោ ហ៊ុន សែន ស្រឡាញ់​បងប្អូន និង​ចាត់ទុក​បងប្អូន​ខ្មែរ​ទាំងអស់​ជាម​ហា​គ្រួសារ​របស់​កម្ពុជា​។ តាម​កម្មវិធី គឺ​នៅ​ថ្ងៃទី ២៩ កញ្ញា នេះ សម្តេច​ប្រមុខ​ដឹកនាំ​នឹង​អញ្ជើញ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​បងប្អូន​ខ្មែរ​អាមេរិកាំង​មកពី​តាម​បណ្តា​រដ្ឋ​នានា​ជាច្រើន​ពាន់​នាក់​ទៀតផង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម