​ចូលរួម​កាត់បន្ថយ​ហិង្សា​ដើម្បី​គ្រប់​គ្រួសារ​មាន​ភាព​ថ្កើងថ្កាន​ក្នុងសង្គម​

940
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​រាល់​គ្រប់​បញ្ហា​វិវាទ​ទាំងអស់​មិនអាច​យក​ហិង្សា​មក​ដោះស្រាយ​ឬ​រំលត់​បានឡើយ​។​ដូច្នេះ​សា​ម៉ី​ជន​ម្នាក់ៗ​ត្រូវ​ចូលរួម​កាត់បន្ថយ​អំពើហិង្សា​ដើម្បី​ក្រុមគ្រួសារ​របស់ខ្លួន​មាន​ភាព​ថ្កើងថ្កាន​ក្នុងសង្គម​។​

នាឱកាស​បើក​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ជូន​ដល់​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​ស្រុក​បន្ទាយមាស​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​វិទ្យាល័យ​ទូក​មាស​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​និង​កិច្ចការពារ​ជនរងគ្រោះ​។​

​លោក​ស៊ុ​រុំ​អនុ​រដ្ឋ​ល​ខា​ធិ​ការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​មានប្រសាសន៍ថា​អំពើហិង្សា​មិនមែនជា​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ជម្លោះ​នោះឡើយ​។​ប៉ុន្តែ​រូបភាព​បែប​អវិជ្ជមាន​នេះ​ធ្វើឱ្យ​វិវាទ​កាន់តែ​រីក​រាលដាល​ធំ​ឡើងៗ​។​

ពិតណាស់​ក្នុង​គ្រួសារ​ពោរពេញ​ដោយ​ហិង្សា​នឹង​កាត់បន្ថយ​នូវ​ភាព​ចម្រុងចម្រើន​ផ្នែក​សេដ្ឋកិច្ច​ព្រមទាំង​បង្កើន​វិប្បត្តិ​រហូត​ឈានដល់​អន្តរាយ​នូវ​គ្រប់​អ្វីៗ​ដែល​ធ្លាប់មាន​ពិសេស​ក្តី​សុខ​សុភមង្គល​សម្រាប់​គ្រួសារ​ទាំងមូល​។​ដូច្នេះ​សា​ម៉ី​ជន​ម្នាក់ៗ​ត្រូវ​ចូលរួម​កាត់បន្ថយ​អំពើហិង្សា​ដើម្បីឱ្យ​ក្រុមគ្រួសារ​របស់ខ្លួន​មាន​ភាព​ថ្កើងថ្កាន​ក្នុងសង្គម​។

​លោក​អនុរដ្ឋលេខាធិការ​បាន​បន្តថា​លើសពីនេះ​ការដឹកនាំ​ប្រកបដោយ​ហិង្សា​បានធ្វើឱ្យ​ប្រទេសជាតិ​ធ្លាក់​ក្នុង​ភាព​វិនាស​សាបសូន្យ​រាល់​គ្រប់​អ្វីៗ​ដែលជា​សមិទ្ធផល​ធ្លាប់​កើតមាន​ទាំង​ប៉ុន្មាន​។ ជាក់ស្តែង មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​កន្លងមក​បាន​ធ្វើឱ្យ​ប្រទេសជាតិ​ធ្លាក់​ក្នុង​ភាព​វិនាសកម្ម​ព្រោះតែ​ប្រកាន់យក​ហិង្សា កាប់សម្លាប់ និង​បំផ្លិចបំផ្លាញ​ជាធំ​។

​លោក​ស៊ុ​រុំបាន​បញ្ជាក់ថា​ផ្អែក​តាម​អត្ថន័យ​នេះ​ជារឿយៗ​សម្តេច​តេ​ជោ​តែង​ប្រកាន់​ជំហរ​ដោះស្រាយ​រាល់​ករណី​តាមរយៈ​គោលការណ៍​ឈ្នះ​ឈ្នះ​ទើប​ប្រទេសជាតិ​បាន​រីកចម្រើន​ជា​លំដាប់​រហូតដល់​សព្វថ្ងៃ​។​

ផ្តោតលើ​ខ្លឹមសារ​ដ៏​មាន​សារសំខាន់​នោះ​ទើប​រាជរដ្ឋាភិបាល​ស្នើសុំ​បង្កើត​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​និង​កិច្ចការពារ​ជនរងគ្រោះ​ហើយ​បាន​ដំណើរការ​អនុវត្ត​ចាប់ពី​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០០៥​កន្លងមក​ដើម្បីឱ្យ​មានការ​រីកចម្រើន​តាំងពី​គ្រួសារ​នីមួយៗ រហូតដល់​សង្គមជាតិ​ទាំងមូល​។​

ផ្តាំផ្ញើក្នុងឱកាសនេះលោកស្រីយូសុគន្ធអភិបាលរងខេត្តកំពតបានមានប្រសាសន៍ថា​ក្រោយពី​បាន​ជ្រួតជ្រាប​នូវ​រាល់​ខ្លឹមសារ​ទាំងឡាយ​នៃ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​។​

កិច្ចការពារ​ជនរងគ្រោះ​រួចហើយ​សូម​បងប្អូន​ទាំងអស់​យកទៅអនុវត្ត​និង​បញ្ជ្រាប​ដល់​សាច់ញាតិ​ដើម្បីឱ្យ​ការរស់នៅ​ប្រកបដោយ​ភាព​សុខដុម​ក្នុងសង្គមព្រមទាំង​ជៀសផុត​ពី​ការទទួល​ទោសទណ្ឌ​ផ្សេងៗ​នោះ​៕S/

​ចូលរួម​កាត់បន្ថយ​ហិង្សា​ដើម្បី​គ្រប់​គ្រួសារ​មាន​ភាព​ថ្កើងថ្កាន​ក្នុងសង្គម​

ទីតាំងផ្សាយពាណិជ្ជកម្ម