រូបថត​ដែល​ស្រស់ស្អាត​មិនធម្មតា​ពី​ពិភព​ធម្មជាតិ​

1938
ចែករម្លែក
  • 2
    Shares

ពិភព​ធម្មជាតិ​ពិត​ស្រស់ស្អាត​ណាស់ ហើយ​យើង​នឹងមាន​អារម្មណ៍​ធូរស្បើយ​បាត់​ទុក្ខ​បាន​មួយគ្រា នៅពេលដែល​យើង​បាន​គយគន់ និង​ស្រូបយក​ខ្យល់​បរិសុទ្ធ​។​

​ហើយ​រូបភាព​ដ៏​ស្រស់ស្អាត​ខាងក្រោម​សុទ្ធតែ​បាន​ពី​ពិភព​ធម្មជាតិ​។ ខ្លា​ប្រលែង​គ្នា និង​សត្វ​ផេង​ឃ្វី​ន​លោត​ប្រាស​អាយុ​គេច​ពី​សត្វ​ពិឃាត​ស្ថិតក្នុង​កម្រង​រូបភាព​ដ៏​គួរឱ្យ​ទាក់ទាញ​ពី​ពិភព​ធម្មជាតិ​។

​រូបថត​ផ្សេងៗ​ទៀត​បង្ហាញ​ពីស​ត្វ​កវែង​នៅ​ឧទ្យាន​ជាតិ​ម៉ា​សៃ ម៉ា​រ៉ា (Maasai Mara) កំពុង​សម្លឹងមើល​អាគារ​ខ្ពស់ៗ​នៅក្នុង​ទីក្រុង​ណៃ​រ៉ូ​ប៊ី ក្នុងប្រទេស​កេ​ន​យ៉ា និង​កញ្ជ្រោង​ទឹកកក ដែល​កំពុង​ដេកលក់​យ៉ាង​ស្រួល​កណ្តាល​ព្យុះ​ទឹកកក​។​

​រូបភាព​ទាំងនេះ​ជា​ផ្នែក​មួយ​នៃ​កម្រង​រូបភាព​មាន​ឈ្មោះថា Spectacular Moments in Nature Photography ដែល​ប្រមូល​ចងក្រង​ដោយ រូ​ន​ដា រូ​បេន​ស្តេ​ន (Rhonda Rubenstein) និង​បណ្ឌិតសភា​វិទ្យាសាស្ត្រ​កាលីហ្វ័រ​ញ៉ា (California Academy of Sciences)៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម