ការឈឺ​ក្បាល​ចំពោះ​កូនក្មេង ខុសពី​មនុស្ស​ចាស់​ដូចម្តេច​?

3470
ចែករម្លែក

សាស្ត្រា​ចា Anne MacGregor ផ្តល់​ដំបូន្មាន​ដល់​ឪពុកម្តាយ​ឱ្យបាន​ដឹង អំពី​របៀប​ដើម្បី​ស្គាល់ និង​ព្យាបាល ការឈឺ​ក្បាល ចំពោះ​កុមារ ។ កុមារ និង​ក្មេង​ជំទង់​ភាគច្រើន​មាន​ការឈឺ ក្បាល យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ ឆ្នាំ​។ ជារឿយៗ​ពួកគេ​មាន​ភាពខុសប្លែក​ពី​ការឈឺ​ក្បាល​ដែល មនុស្ស​ពេញ វ័យ​ទទួលបាន ដូច្នេះ​ឪពុកម្តាយ និង​អ្នក ជំនាញ​ថែទាំ​សុខភាព​អាច​បរាជ័យ​ក្នុង ការកត់សម្គាល់​បញ្ហា​នេះ ។​
​ ​
​យោងតាម​លោក​សាស្ត្រាចារ្យ MacGregor នៃ​មជ្ឈមណ្ឌល​ផ្នែក រោគ​សរសៃប្រសាទ និង​របួស​នៅ សាលា​វេជ្ជសាស្ត្រ និង​ទន្តសាស្ត្រ​នៅ​ទី ក្រុង​ឡុង​ដ៍​បានឱ្យដឹងថា​ការឈឺ​ក្បាល ចំពោះ​កុមារ​មាន រយៈពេល​ខ្លី​នោះទេ​។​

​ពួកវា​ចាប់ផ្តើម​ភ្លាមៗ​ចំពោះ​កូនក្មេង ដោយមាន​កុមារ​ឆាប់​ស្លេក និង​ល្វើយ​ហើយ​ជា​ញឹកញាប់ មាន​អារម្មណ៍​ឈឺខ្លួន និង​ក្អួត ។​
​ ​
​ជាទូទៅ កុមារ​ក៏​ងើប​ជា​ឡើង វិញ​យ៉ាង​ឆាប់រហ័ស​។ លោក​វេជ្ជបណ្ឌិត​ម៉ាក​ហ្គ្រី​ហ្គ័​រ និយាយថា​៖​ការឈឺ ក្បាល​អាចមាន​រយៈពេល​ជាង​ពាក់ កណ្តាល​ម៉ោង​ក្រោយមក​គេ​ក៏មាន អារម្មណ៍ល្អ និង​លេង​វិញ ដោយ​ហាក់ បី​ដូចជា​គ្មានអ្វី​កើតឡើង​”​។​
​ ​
​ការឈឺ​ក្បាល​របស់​កុមារ​ក៏ អាច​ប៉ះពាល់​ដល់​ក្រពះ​របស់​ពួកគេ​ផង ដែរ ដូច្នេះ​ការឈឺ​ពោះ គឺជា​រឿង មួយទៀត​ដែល​កុមារ​ត្អួ​ញ​ត្អែ​រថា​ឈឺ​។​
​ ​
​ភាគច្រើន បញ្ហា​ឈឺក្បាល​មិន ត្រូវការ​ការព្យាបាល​អ្វី​នោះទេ​។ ភាគច្រើន​ការឱ្យ​កូន​សម្រាក ការ​ញ៉ាំ​អាហារ ឬ​របស់​ផ្អែម និង​ថ្នាំ​បំបាត់​ការឈឺចាប់ មួយ​គ្រាប់ គឺ​វា​គ្រប់គ្រាន់​ហើយ ៕ ដោយៈ health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម