មន្ត្រី​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​និង​អប់រំ​ទីតាំង​សិប្បកម្ម​ធ្វើ​ពី​សំឡី​កែវ​ស្មាច់​នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​

1257
ចែករម្លែក

(​ភ្នំពេញ​)៖​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​សហការ​ជាមួយនឹង​ការិយាល័យ​បរិស្ថាន​ខណ្ឌឫស្សីកែវ​បើក​យុទ្ធនាការ​បាន​ចុះ​ត្រួតពិនិត្យ​អប់រំ​ទីតាំង​សិប្បកម្ម​ផលិត​សំភារៈ​ធ្វើ​អំពី​សំឡី​កែវ​ស្មាច់​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់បរិស្ថាន​ក្នុង​គោលបំណង​ពង្រឹង​ង​ការគ្រប់គ្រង​គុណភាព​បរិស្ថាន ។​

​ការចុះ​ត្រួតពិនិត្យ​នេះ​ធ្វើឡើង​នៅវេលា​ព្រឹក​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៧​ដែលមាន​ទីតាំង​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្នុង​រយៈពេល​៧​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៣​ដល់​២៨ ខែមិថុនា​ឆ្នាំ​២០១៧ ។​

មន្ត្រី​បរិស្ថាន​ដែល​ចុះ​ត្រួតពិនិត្យ​ទីតាំង​ខាងលើ​ដឹកនាំ​ដោយ​លោកស្រី​សុច​ន្ទ័​សុធា​រី​អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​វាយ​តំលៃ​ការបំពុល​បរិស្ថាន​ដោយ​លោក​បាន​បញ្ជាក់ថា​ការចុះ​ត្រួតពិនិត្យ​សិប្បកម្ម​កែឆ្នៃ​ខាងលើ​គឺ​ដើម្បី​ក្នុង​គោលបំណង​ណែម​នាំអោយ​សិប្បកម្ម​ទាំងអស់​ពឹង​រឹង​ការគ្រប់គ្រង​គុណភាព​បរិស្ថាន​ដើម្បី​ការពារ​និង​ទប់ស្កាត់​ការបំពុល​បរិស្ថាន​ទឹកដី​ខ្យល់​នឹង​សុខភាព​សាធារណៈ ។​

​លោកស្រី​បាន​បន្តថា​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​បាន​ចាត់​ឲ្យ​មន្ត្រីក្រោមឱវាទ​ចែកជា​ក្រុម​ដើម្បី​ចុះ​យុទ្ធ​ការដើរ​ផ្សព្វផ្សាយ ស្តីពី​ច្បាប់​កិច្ចការពារបរិស្ថាន និង​គ្រប់គ្រង​បរិស្ថាន​ហើយ​យុទ្ធ​ការ​នេះ​មាន​រយៈពេល មួយ​សប្តាហ៍ ដោយ​ចាប់​គិតពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៨ ខែមិថុនា​ឆ្នាំ​២០១៧​នៅ​គ្រប់​ទីតាំង​សិប្បកម្ម​រោងចក្រ​សហគ្រាស​តាម​បណ្តាល​ខណ្ឌ​ទូទាំង​រាជធានី ។​

​លោកស្រី​បន្តថា​ដោយ​មន្ទីរ​បរិស្ថាន​រាជធានី​បាន​ចាត់​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​កែលម្អរ​រាល់​ចំណុច​ខ្វះខាត​ក្នុងការ​គ្រប់គ្រង​ក្នុង​គុណភាព​បរិស្ថាន​នៅក្នុង​មូលដ្ឋាន​សំដៅ​លើកស្ទួយ​បរិស្ថាន​ជាតិ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​សត្វ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម