ក្រុម​ហ៊ុ​Precise Corporation Co.,Ltd​មានបំណង​បង្កើត​រោងចក្រ​តម្លើង​ត្រង់​ស្វូ​និង​គ្រឿង​បរិក្ខា​អគ្គីសនី​ក្នុង​ខេត្តពោធិសាត់​

1222
ចែករម្លែក

​ដោយ : ​ពស​/ពោធិសាត់ ៖ ​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ បាន​អនុញ្ញាតិ​ឲ្យ​ប្រតិភូ ដឹកនាំ​ដោយ​លោក Kitti Sumrit ប្រធាន​ក្រុមហ៊ុន Precise Corporation Co.,Ltd ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជុំវិញ​ការត្រៀម​បង្កើត​រោងចក្រ តម្លើង​ត្រង់​ស្វូ និង​គ្រឿង​បរិក្ខា​អគ្គិសនី ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់​។​

លោកនាយក​ក្រុមហ៊ុន​បាន​ថ្លែងថា ដោយ​មើលឃើញ​ខេត្ត​មាន​សក្ក​តា​នុព​ល​ខាង​អគ្គីសនី ​ដែលមាន​ប្រភព​ទំនប់​វា​រី​អគ្គី​ស​និ​ជា​ធុងអាគុយ​សំរាប់​ចែកចាយ​ក្នុង​តំបន់​កណ្តាល​ប្រទេស ​នោះ​ទើប​ក្រុមហ៊ុន​លោក​មាន​បំណង​​បង្កើត​រោងចក្រ​ក្នុង​ទឹកដី​ខេត្តពោធិសាត់​នេះ​។​

ជាការ​ឆ្លើយតប​លោក​អភិបាលខេត្ត​ពោធិសាត់ ​បា​នសម្ដែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ ​ដែល​ក្រុមហ៊ុន​មានបំណង​មក​វិនិយោគទុន​ក្នុង​ទឹកដី​ខេត្ត​របស់លោក​នេះ ហើយ​សង្ឃឹមថា នឹង​អាច​អាច​ដំណើការ​ក្នុងពេល​ខាងមុខនេះ​។​

​ក្នុង​កិច្ច​ជំនួប​ពិភាក្សាគ្នា​នោះ ត្រូវបាន​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត ដោយបាន​ការចូលរួម​ពី ឯកឧត្តម​បណ្ឌិត ប្រា​ង ជលសា អគ្គនាយករង​អគ្គិសនី​កម្ពុជា តំណាង​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា និង​លោកនាយក​រដ្ឋបាល​សាលាខេត្ត​។​

​សូមបញ្ជាក់ថា ដោយបាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់ ឯកឧត្តម ម៉ៅ ធនិន និង​ឯកឧត្តម កែវ រតនៈ​, ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត គៀងគរ​វិនិយោគ និង​វិស័យ​ឯកជន រាប់ទាំង​គ្រប់ភាគី​ពាក់ព័ន្ធ​ដទៃទៀត ដែលជា​ក្បាលម៉ាស៊ីន នៃ​កំណើន​សេដ្ឋកិច្ចជាតិ ជម្រុញ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក បង្កើត​ទីផ្សារការងារ ដើម្បី​លើកកម្ពស់​ប្រាក់ចំណូល​ជូន​ប្រជាជន និង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ជាមួយ​ប្រទេសជិតខាង​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម