សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​កាន់បិណ្ឌ​ទី​៤​នៅ​វត្ដ​លង្កា​ព្រះ​កុមា​រាម​

988
ចែករម្លែក

​ដោយ : ​សុផល​/​ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ក្រុមគ្រួសារ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​-​មន្ត្រីរាជការ​និង​ពុទ្ធបរិស័ទ​ជាច្រើន​​នាក់ បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​ពុទ្ធរូប និង​នាំយក​នូវ​គ្រឿងឧបភោគ​-​បរិភោគ ចង្ហាន់​បិណ្ឌ​បាត្រ និង​បច្ច័យ​មួយចំនួន ចូលរួម​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ដ​លង្កា​ព្រះ​កុមា​រាម ស្ថិតនៅ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​អញ្ជើញ​ទៅ​ដាក់​បិណ្ឌ​នេះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ហ៊ុន សែន បាន​នាំយក​ចង្ហាន់ និង​ទេយ្យទាន​មួយចំនួនទៀត ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​ទៅដល់ វិញ្ញាណក្ខន្ធ​ជីដូន​ជីតា និង​បុព្វការី​ជន ដែល​បាន​ចែក​ឋាន ទៅតាម​ប្រពៃណី​សាសនា​ខ្មែរ​។ បន្ទាប់ពី​ប្រគេន​ចង្ហាន់​ហើយ​នោះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​សុំ​ឲ្យ​មគ្គផល​កើតចេញពី ការធ្វើ​បុណ្យ​នេះ សូម​ឲ្យ​ជាតិខ្មែរ​ទាំងមូល បាន​ជួប ក្តី​សុខក្សេមក្សាន្ត​ជានិច្ច​និរន្ត ។​

​ទន្ទឹមនឹងនោះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ជូន​ថវិកា និង​ក្រណាត់សរ ជូន​ដល់​ចាស់​ព្រឹទ្ធ​ចា​រ្យ លោកតា លោកយាយ និង​ក្មេងៗ ព្រមទាំង​ពុទ្ធ​បរិ​ស័ក​ជាច្រើន​នាក់​ផងដែរ​។​ ​ជាការ​កសាង​កុសល​បុណ្យ​ដ៏​ថ្លៃថ្លា សម្តេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ក៏បានព្រលែង​ចាប ឲ្យមាន​សេរីភាព​ផងដែរ​។​

​សូមជម្រាបថា ជា​រៀងរាល់ឆ្នាំ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ដឹកនាំ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ នៃ​កាកបាទក្រហមកម្ពុជា មក​ប្រារព្ធ​ពិធី​ប្រពៃណីជាតិ​នេះ ជា​រៀងរាល់ឆ្នាំ​នៅតាម​វត្ត​អារាម​នានា​យ៉ាង​ខ្ជាប់ខ្ជួន ។​

​បុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ពិធីបុណ្យ​មួយ​ដ៏​ធំៗ ក្នុងចំណោម​ពិធីបុណ្យ​ផ្សេងៗ​នៅ​កម្ពុជា ដែល​ប្រជាជន​ខ្មែរ​នាំគ្នា​ប្រារព្ធ​ឡើង មិនដែល​អាក់ខាន​ឡើយ​រៀងរាល់ឆ្នាំ ចាប់ពី​ថ្ងៃ​១​រោច ខែភទ្របទ រហូតដល់​ថៃ្ង​ទី​១៥​រោច ដែលមាន​រយៈពេល​១៥​ថៃ្ង ដោយ​ហៅថា​បុណ្យកាន់បិណ្ឌ​១, បិណ្ឌ​២… និង​ថៃ្ង​បញ្ចប់ គឺជា​ថៃ្ង «​ភ្ជុំបិណ្ឌ​»​។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបាន​ធ្វើឡើង​តាមបែប​ព្រះពុទ្ធសាសនា​។​សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំនេះ គឺ​ចាប់ផ្ដើម​ដាក់​បិណ្ឌ​ចាប់​ថ្ងៃទី​២៥ ខែកញ្ញា រហូតដល់​ថ្ងៃទី​០៩ ខែតុលា និង​ថ្ងៃ​ភ្ជុំបិណ្ឌ​នៅ​ថ្ងៃទី​១០ តុលា ឆ្នាំ​២០១៨​។​

​បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ គឺជា​បុណ្យ​ដើម្បី​ផ្គត់ផ្គង់​បច្ច័យ ៤ ( បិណ្ឌ​បាត្រ​= អាហារ​, ចីវរ​= គ្រឿង​ស្លៀកពាក់ , សេនាសនៈ = ទី​ស្នាក់នៅ និង គិលាន​ភេសជ្ជៈ = ថ្នាំ​ព្យាបាល​ជំងឺ ) ដល់​ព្រះសង្ឃ ខណៈ​អំឡុង​ពេលនេះ​ជា​ពេល​ភ្លៀង​ធ្លាក់​ជោគជាំ ដែល​ព្រះសង្ឃ​ពិបាក​ក្នុងការ​ស្វែងរក​បច្ច័យ​ទាំង ៤ ហើយក៏​ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​កា​ទាំង ៧ សន្តាន​ដែល​បាន​ស្លាប់​ទៅហើយ​ផង និង ក៏​ជា​ពេល​សម្រាប់​គ្រួសារ​ជួបជុំគ្នា​ផងដែរ​ ៕B

 

ទីតាំងផ្សាយពាណិជ្ជកម្ម