​ពិធី​ចែក​សម្ភារៈ​សិក្សា​ដល់​កុមារ​ដែល​បាន​ដកហូត​និង​ទប់ស្កាត់​ពី​ពលកម្ម​កុមារ​

1152
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​២៥​និង​២៦​ខែកញ្ញា​ឆ្នាំ​២០១៨​ក្រុមការងារ​មន្ត្រីរាជកា​រ​របស់​មន្ទីរ​ការងា​រ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តសៀមរាប​បានរៀបចំ​ពិធី​ចែក​សម្ភារៈ​សិក្សា​ដល់​កុមារ​។​ដែល​បាន​ដកហូត​និង​ទប់ស្កាត់​ពលកម្ម​កុមារ​នៅតាម​ឡឥដ្ឋ និង​ការលក់​វត្ថុ​អនុស្សាវរីយ៍​ក្នុង​ខេត្តសៀមរាប​។

​ក្រុមការងារ​របស់​ម​ន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តសៀមរាប ដែល​ដឹកនាំ​ដោយ​លោកស្រី ប៊ុន​ច្រិ​ប​អនុប្រធាន​មន្ទីរ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​វ៉េង​ហៀ​ង​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ​។​ជា​ប្រធាន​នាយកដ្ឋាន​ការងារ​កុមារ រួមជាមួយ​អាជ្ញាធរ​ក្រុង ស្រុក​ចំនួន​បី​គឺ​ស្រុក​បន្ទាយស្រី ក្រុង​សៀមរាប និង​ស្រុក​សូទ្រនិគម​។

បានរៀបចំ​ពិធី​ចែក​សម្ភារៈ​សិក្សា រួមមាន កង់ សំលៀកបំពាក់ កាបូប​សិក្សា សៀវភៅ ប៊ិច ខ្មៅ​ដៃ ដល់​កុមារ​ដែល​បាន​ដកហូត​និង​ទប់ស្កាត់​ពលកម្ម​កុមារ​នៅតាម​ឡឥដ្ឋ​និង​ការលក់​វត្ថុ​អនុស្សាវរីយ៍​ក្នុង​ខេត្តសៀមរាប​។​

លោកស្រី​ប៊ុន​ច្រិ​ប​បាន​បញ្ជាក់ថា​កុមារ​ដែល​បាន​ដកហូត​និង​ទប់ស្កាត់​ពលកម្ម​កុមារ​នៅតាម​ឡឥដ្ឋ​និង​ការលក់​វត្ថុ​អនុស្សាវរីយ៍​មាន​ចំនួន​សរុប​៨០​នាក់​ក្នុងនោះ​ស្រី​៤២​នាក់​។​ក្នុងចំណោម​កុមារ​ទាំងនេះ​គឺ​បាន​ដកហូត​មកពីរ​ក្រុង​ស្រុក​ចំនួន​បី​គឺ​ស្រុក​បន្ទាយស្រី​ក្រុង​សៀមរាប​និង​ស្រុក​សូទ្រនិគម​។​

​លោកស្រី​បាន​បន្តទៀតថា​កុមារ​ទាំងនោះ​រួមមាន​ក្រុង​សៀមរាប​(​សង្កាត់​នគរធំ​សាលាបឋមសិក្សា​ហ៊ុនសែន​ស្រះស្រង់​និង​ក្រ​វ៉ាន់​ចំនួន​៣១​នាក់​ស្រី​២០​នាក់​)-​ស្រុក​បន្ទាយស្រី​(​ឃុំ​ឃុន​រាម​សាលាបឋមសិក្សា​កំ​ព្រំ​និង​កណ្តឹង​ចំនួន​៣០​នាក់​ស្រី​១៤​នាក់​)-​ស្រុក​សូទ្រនិគម​(​ឃុំ​ដាន​រុន​និង​ឃុំ​កៀន​សង្កែ​សាលាបឋមសិក្សា​វត្ត​សិលា​ចំនួន​១៩​នាក់ ស្រី​៨​នាក់​)​។​

​លោក​វ៉េង​ហៀ​ង​បាន​ណែនាំ​ដល់​កុមារ​ទាំងអស់​សូម​ខិតខំ​ព្យាយាម​រៀនសូត្រ​បន្ថែមទៀត​យ៉ាងហោចណាស់​ឲ្យ​បាន​ជាប់​មធ្យមសិក្សា​បឋម​ភូមិ​និង​ជម្រុញ​អោយ​មាតាបិតា​អាណាព្យាបាល​ចូលរួម​សហការ​បញ្ជូន​កុមារ​មក​រៀន​អោយបាន​ទៀងទាត់​ក៏ដូចជា​ចូលរួម​ថែរក្សា​សម្ភារៈប្រើប្រាស់​ដែល​បាន​ផ្តល់ជូន​អោយបាន​ល្អ ៕S

ទីតាំងផ្សាយពាណិជ្ជកម្ម