បុរស​បរទេស​ម្នាក់​ដេកស្លាប់ ក្នុង​វីឡា វឌ្ឍនៈ តារា​អង្គរ​បង្ក​ការភ្ញាក់ផ្អើល​

1447
ចែករម្លែក
  • 31
    Shares

ដោយ​: អង្គរតូច / សៀមរាប​: មា​ការភ្ញាក់ផ្អើល​ដោយ​បុរស​ម្នា​ក់បាន​ដេកស្លាប់ នៅក្នុង​វីឡា វឌ្ឍនៈ​តារា​អង្គរ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បានកើត​ឡើង វេលា​ម៉ោង​ប្រហែល ៤​ទៀបភ្លឺ​ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ នៅ​ចំណុច​បន្ទប់​Penthouse១ វីឡា វឌ្ឍនៈ​តារា​អង្គរ ស្ថិតនៅ​ភូមិ សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

​ជនរងគ្រោះ​ឈ្មោះ LEE DONGKEUN ភេទ ប្រុស កើត​ឆ្នាំ ១៩៨១ ជនជាតិ​កូរ៉េខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ​M០១៣៤១៩៩៩ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍ SK ស្នាក់នៅ​ទីតាំង​ខាងលើ​។ ប្រភព​បន្តថា ផ្អែក​តាម​ការ ស្រាវជ្រាវ របស់​សមត្ថកិច្ច​ជំនាញ​និង​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយ​ដាច់​សរសៃឈាម​ហូរ​ចូលក្នុង​ក្រពះ​។ សាកសព​ត្រូវ​បានប្រគល់​ឲ្យ​ឈ្មោះ YU YOONJONG ភេទ​ស្រី អាយុ ៣៧​ឆ្នាំ ជនជាតិ កូរ៉េ កាន់​លិខិតឆ្លងដែន​លេខ​M២៦១៥៥៦៩៤ ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ យកទៅ​រៀបចំ​ធ្វើបុណ្យ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប តាម​សំណូមពរ​របស់​ស្ថានទូត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម