អ្នកលេង​ចិន​ពីរ​ក្រុម​ប្រុង​បើកឆាក​ប្រយុទ្ធ​គ្នា តែ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​ទាំងអស់​

1525
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ជន​ជាតិចិន​ជាច្រើន​នាក់​មាន​ជម្លោះ​ដោយ​ហិង្សា​រវាង​ជនជាតិ​ចិន​និង​ជន​ជាតិចិន​ដូចគ្នា ដោយ​ប្រើប្រាស់​កាំបិត ដំបង​ដែក និង​ពូថៅ​ជា​អាវុធ​បំរុង​វាយ​ប្រយុទ្ធ​គ្នា​នៅ ត្រង់ចំណុច​ក្បែរ​ផ្ទះ​ពស់ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ កាលពី​ម៉ោង​ជិត​១២​យប់​ថ្ងៃ​២៧​កញ្ញា​២០១៨ ប៉ុន្តែ​ភ្លាមៗ ត្រូវបាន​ប៉ូលិស​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះទៅ​អន្តរាគមន៍ ទប់ស្កាត់​បង្ក្រាប​ទាន់ពេល ជាមួយនឹង​ការអនុវត្តន៍​នូវ​វិធានការ​ផ្លូវច្បាប់​មួយចំនួន​ផងដែរ ។​

​ករណីនេះ គណបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ ធ្លាប់​បានចេញ​សារ​ព្រមាន​រួចមកហើយ​ថា ជនបរទេស​ដែល​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា សមត្ថកិច្ច​នឹង​បង្ក្រាប​មិន​លើកលែង​ឡើយ ទោះជា​ជាតិ​សាសន៍​ណា​ក៍ដោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម