ថៃ នារី​សុជាតា បង្ហាញ​រាង​ស្រ​ឡូ​ន​ជា​មួយឈុត​ហែល​ទឹក មិន​ខ្វល់​ការរិះគន់​

3899
ចែករម្លែក
  • 44
    Shares

ដោយ​-​បញ្ញា​សាស្ត្រ / ភ្នំពេញ​-​រឿង​កំពុងតែ​ផ្ទុះ​ខ្លាំង​ខណៈដែល ឱ​ពុក អតីត​ហ្វ្រេ​ស៊ី កញ្ញា ថៃ នារី​សុជាតា លោក ថៃ នរ​សត្យា ទើបតែ​ចេញ លិខិត​ព្រមាន តារា​សិច​ស៊ី បួន​ដួង ដែល​ពួកគេ​អាចធ្វើអោយ​ប៉ះពាល់​នូវ​សិល្បៈ​វប្បធម៌​ខ្មែរ ប៉ុន្តែ​គេ​បែ​ជា​ឃើញ​កូនស្រី​របស់លោក​និយម​ស្លៀកពាក់​បែប​សិច​ស៊ី ជាពិសេស​គឺ​ស្លៀក​ឈុត​ប៊ី​គី​នី បង្ហាញ​ដងខ្លួន​ស្រ​លូន​។

​តារា​ស៊ិ​ច​ស៊ី​ទាំង​៤​រូប​ដែល រដ្ឋលេខាធិការ​រូបនេះ​ចុះហត្ថលេខា​ព្រមាន មានដូចជា កញ្ញា ពេជ្រ អា​វី​ហ្សា​, អ្នកនាង ស្រី​ម៉ុ​ច​, កញ្ញា រតនៈ ពិសី និង​លោក អេ​ន ឌី ជាដើម​។ ងាក​មក​ចាប់អារម្មណ៍​កូន​របស់លោក គឺ​កញ្ញា ថៃ នារី​សុជាតា ឯណោះ​វិញ កាលពីពេល​ថ្មីៗ​នេះ បាន​បែកធ្លាយ​រូប​សិច​ស៊ី​ជាច្រើន​សន្លឹក លេង​ម៉ា​កប់​តែម្ដង ខណៈដែល​នាង​ក៏​ធ្លាប់​ចូលប្រឡូក​នៅក្នុង​វិស័យ​សិល្បៈ ហើយ​ត្រូវបាន​គេ​ស្គាល់​ថា ជា​អតីត​ហ្វ្រេស​ស៊ី​ហ្គើ​ល និង​ជា​ប្អូនស្រី​របស់លោក ថៃ នរៈ​ពិទូរ្យ ផងដែរ​។​

​ថៃ នារី​សុជាតា ត្រូវបាន​គេ​ចាត់ទុកជា​អ្នកសិល្ប​:​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​ជាពិសេស​រូបរាង​របស់​នាង​ពិតជា​ស្រ​ឡូ​ន​ស្អាត​តែ ម្តង ។ ថៃ នារី​សុជាតា និយម​លេង​ស្ទីល​តុបតែង​ខ្លួន​សិច​ស៊ី​ទាន់សម័យ ។ យ៉ាងណាមិញ​នៅពេល​ទៅ​កម្សាន្ត​នៅ​មាត់សមុទ្រ​ម្តងៗ​ស្រី ស្អាត​រូបនេះ​មិន​ភ្លេច​និង​បង្អួតរាង​ជាមួយ​ឈុត​ប៊ី​គី​នី​បង្ហាញ​ដល់​អ្នកគាំទ្រ​ទេ​។ ក្រោយ​រូបថត​របស់​នាង​ត្រូវបាន​បង្ហោះ​ឡើង មាន​បុរស​មិនតិច​ទេ​ដែល​លង់​សម្រស់​ស្រី​ស្អាត​រូបនេះ ស្របពេល​ដែល​នាង​ក៏​មិន​ខ្វល់​ពី​សិល្ប​:​ដូច​មុន​នោះ​។

​យ៉ាងណាមិញ នៅក្នុង Instagram លើ​ហ្វេ​ស​ប៊ុ​ករ​បស់ ថៃ នារី​សុជាតា បញ្ជាក់ថា នាង​គ្រាន់តែ​បង្ហោះ​រូប ព្រោះតែ​ខ្លួន​បានចេញ​ទៅលេង​សមុទ្រ​ប៉ុណ្ណោះ គឺ​មិនមាន​ចេតនា​បង្អួត​ភាព​សិច​ស៊ីណា​មួយ​ឡើយ ។ ថៃ នារី​សុជាតា ត្រូវបាន​គេ​ចាត់ទុកជា​អ្នកសិល្ប​: ដែលមាន​រូប​សម្រស់​ស្រស់ស្អាត ជាពិសេស​រូបរាង​រប​ស់​នាង ពិតជា​ស្រ​ឡូ​ន​ស្អាត​តែម្តង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម