សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨

1035
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៨ ខែកញ្ញា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ទៅដល់​បុរី​ញ៉ូ​យ៉​ក​សហរដ្ឋអាមេរិក​ប្រក​ដោយ​សុ​វត្ថិភាព​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ទៅ ដល់​បុរី​ញ៉ូ​យ៉​សហរដ្ឋអាមេរិក​ប្រក​ដោយ​សុ​វត្ថិភាព​កាលពី​វេលា​ម៉ោង​១៥៖៥៥ នាទី​រសៀល​ថ្ងៃទី​២៧​កញ្ញា​ម៉ោង​នៅ​ទី ក្រុង​ញ៉ូ​យ៉​ក​ត្រូវ​និង​ម៉ោង​៣និង៥៥​នាទី​ទាបភ្លឺ​ថ្ងៃទី​២៨ កញ្ញា ម៉ោង​នៅ​កម្ពុជា​ដើម្បី​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​​ទូទៅ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧៣ ដែល​សម្តេច​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ទៅកាន់​អង្គ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​២៨​កញ្ញា ។​

​ក្រោយពី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ដល់ សណ្ឋាគារ​ស្នាក់នៅ ក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​ក​ភ្លាម គឺមាន​បងប្អូន​ខ្មែរ​ដែលជា​តំណាង​សហគម​មកពី​តាម​បណ្តា​រដ្ឋ​នានា និង​ក្រុមគ្រួសារ​បងប្អូន​ដែល​គោរព​ស្រឡាញ់ សម្តេច​តេ​ជោ ជាច្រើន​នាក់​បានមក​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​និង​កក់ក្តៅ​បំផុត​។ ទន្ទឹមនឹងនោះ​គឺមាន​បងប្អូន​មួយចំនួន​បានមក​រង់ចាំ​សម្តេច​ពី​បី​ថ្ងៃ​មកហើយ ៕

*​ទូត​ចិន : កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ បាន​នឹង​កំពុងផ្តល់​ផ្លែផ្កា​ជាក់ស្តែង​លើ​គ្រប់​វិស័យ​

​បេសកកម្ម​ការទូតរ​បស់ លោក ស្យុ​ង ប៉ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា បាន​ឈានដល់​ចុង​អាណត្តិ​ហើយ​។ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ លោក បាន​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​វិមាន​រដ្ឋសភា​។​

​ក្នុងឱកាស​នោះ​លោក ស្យុ​ង ប៉ បាន​ជម្រាប​សម្តេច​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ចិន ដែល​ប្រៀបដូចជា​គ្រួសារ​តែមួយ​។ ទាំង​សម្តេច និង​លោក​ឯកអគ្គរដ្ឋទូត​បា​ន​លើកឡើងថា ឆ្នាំនេះ​គឺជា​ឆ្នាំ​ខួប​ទី​៦០​នៃ​ទំនាក់ទំនង​ការទូត​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​យើង​ទាំងពីរ ចិន​-​កម្ពុជា ដែល​បាន​កសាងឡើង​ដោយ​អតីត​ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​អតីត​ប្រមុខ​ដឹកនាំ​ប្រទេស​ចិន​។ ទំនាក់ទំនង​ដ៏​យូរលង់​នេះ ត្រូវបាន​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ​បច្ចុប្បន្ន បន្ត​លើកស្ទួយ​ឈានដល់​កម្រិត​ខ្ពស់បំផុត ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ គឺ “​កិច្ចសហប្រតិបត្តិការ ភាពជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ដែល​បាន​នឹង​កំពុងផ្តល់​ផ្លែផ្កា​ជាក់ស្តែង​លើ​គ្រប់​វិស័យ ៕

*​សម្តេច​សង្ឃ​ ៖ សូម​បិណ្ឌ​បាត្រ ខេមរបុត្រ​កុំទៅ​ស្រុកកំណើត​បង្កើត​បំណុល​ឲ្យ​ឳ​ពុក​ម្តាយ

​ប្រពៃណី​ដ៏​ល្អ​ផូរផង់​មួយ​របស់​ខេ​មរ​ពុទ្ធសាសនិក គឺ​នៅ​អំឡុង​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ កូន​ចៅជិត​ឆ្ងាយ​តែងតែ​នាំគ្នា​ទៅលេង​ស្រុកកំណើត ដើម្បីជួបជុំ​ឳ​ពុក​ម្តាយ និង សាច់ញាតិ ។ ប៉ុន្តែ​អ្វី​ដែលជា​កំហុសឆ្គង​ដែល​គេ​មិនអាច​មើលរំលង​នោះ គឺ​កូនចៅ​ខ្លះ​ពេលទៅដល់​ស្រុកកំណើត ក៏​ទៅ​ដើម្បីឲ្យ​ឳ​ពុក​ម្តាយ​បម្រើ ហើយ​ថែមទាំង​បន្សល់ទុក​បំណុលឲ្យ​ឳ​ពុក​ម្តាយ​សង​គេ​ទៀតផង ។​

​ដោយហេតុនេះ សម្តេច​ឩ​ត្ត​ម​ចរិយា​បណ្ឌិត ឈឹង ប៊ុន​ឈា ព្រះចៅអធិការ​វត្ត​វិមាន​តេជះ ហៅ វត្ត​ស្រះចក បាន​បិណ្ឌ​បាត្រ​ដល់​ខេ​មរ​បុត្ត​ទាំងឡាយ​ថា “ទៅលេង​ស្រុកកំណើត ជូន​លុយកាក់​ឳ​ពុក​ម្តាយ ១០ ម៉ឺន រៀល ឬ ២០ ម៉ឺន រៀល ហើយក៏​ស្នាក់​នៅផ្ទះ​ឳ​ពុក​ម្តាយ ៣ ឬ ៤ ថ្ងៃ បន្ទុក​បាយទឹក​ម្ហូបអាហារ របស់​កូន និង ចៅៗ​ដែល​ទៅលេង ក៏​ធ្លា​ក់លើ​ឳ​ពុក​ម្តាយ​ជា​អ្នកចំណាយ និង ចម្អិន ហើយ​ពេលខ្លះ​រហូតដល់​ថ្លៃ​គ្រឿង​ស្រវឹង​ទៀតផង ។ លុះ​ពួក​កូន និង ចៅ​ត្រឡប់​ទៅវិញ ឳ​ពុក​ម្តាយ​ជំពាក់​គេ ១ លាន​រៀល ទៅ ២ លាន​រៀល ។ ចំណុច​នេះហើយ​ដែល​អាត្មាភាព​សូម​បិណ្ឌ​បាត្រ​ដល់​កូនចៅ​ទាំងឡាយ​គប្បី​គិតពិចារណា​ឡើងវិញ គប្បី​មា​នស​ត្តិ សម្បជញ្ញៈ មនសិការ ធ្វើយ៉ាងណា កុំទៅ​ស្រុកកំណើត ឬ ទៅលេង​ឳ​ពុក​ម្តាយ ឱ្យ​ឳ​ពុក​ម្តាយ​បម្រើ កុំទៅ​បង្កើត​បំណុល​ឱ្យ​ឳ​ពុក​ម្តាយ​ជា​អ្នក​សង​គេ​ឡើយ ទើប​សម​ទៅនឹង​ស្មារតី នៃ ពិធីបុណ្យ​កាន់​វិ​ណ្ឌ និង ភ្ជុំបិណ្ឌ” ៕

*​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​កាន់បិណ្ឌ​ទី​៤​នៅ​វត្ដ​លង្កា​ព្រះ​កុមា​រាម​

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា និង​ក្រុមគ្រួសារ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​-​មន្ត្រីរាជការ​និង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់ បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​ពុទ្ធរូប និង​នាំយក​នូវ​គ្រឿងឧបភោគ​-​បរិភោគ ចង្ហាន់​បិណ្ឌ​បាត្រ និង​បច្ច័យ​មួយចំនួន ចូលរួម​ពិធី​កាន់បិណ្ឌ​ទី​៤ នៅ​វត្ដ​លង្កា​ព្រះ​កុមា​រាម ស្ថិតនៅ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕

*​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ទៅ​ទស្សនកិច្ច​ផ្លូវការ នៅ​ទួ​ក​គី ពីថ្ងៃ​ទី​១-៣ ខែតុលា​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ទួ​ក​គី នៅ​ថ្ងៃទី​១-៣ ខែតុលា ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាល​នៃ​សាធារណរដ្ឋ​ទួ​ក​គី​។​ ​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ៕

*​ក្រុម​ហ៊ុ​Precise Corporation Co.,Ltd​មានបំណង​បង្កើត​រោងចក្រ​តម្លើង​ត្រង់​ស្វូ​និង​គ្រឿង​បរិក្ខា​អគ្គីសនី​ក្នុង​ខេត្តពោធិសាត់​

​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ បាន​អនុញ្ញាតិ​ឲ្យ​ប្រតិភូ ដឹកនាំ​ដោយ​លោក Kitti Sumrit ប្រធាន​ក្រុមហ៊ុន Precise Corporation Co.,Ltd ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជុំវិញ​ការត្រៀម​បង្កើត​រោងចក្រ តម្លើង​ត្រង់​ស្វូ និង​គ្រឿង​បរិក្ខា​អគ្គិសនី ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់​។ លោកនាយក​ក្រុមហ៊ុន​បាន​ថ្លែងថា ដោយ​មើលឃើញ​ខេត្ត​មាន​សក្ក​តា​នុព​ល​ខាង​អគ្គីសនី ដែលមាន​ប្រភព​ទំនប់​វា​រី​អគ្គី​ស​និ​ជា​ធុងអាគុយ​សំរាប់​ចែកចាយ​ក្នុង​តំបន់​កណ្តាល​ប្រទេស នោះ​ទើប​ក្រុមហ៊ុន​លោក​មានបំណង​បង្កើត​រោងចក្រ​ក្នុង​ទឹកដី​ខេត្តពោធិសាត់​នេះ ៕

*​ផ្លូវលំ​ជនបទ​ប៉ះពាល់​ពី​ទឹកជំនន់​ប្រវែង​១.៤៨៨​គីឡូម៉ែត្រ​ត្រូវ​ស្តារឡើងវិញ​

​ផ្លូវលំ​ជនបទ​ដែល​បាន​ពន្លិច​ដោយ​ជំនន់​ទឹកភ្លៀង និង ទឹកទន្លេ​មេគង្គ​នៅក្នុង ខេត្ត ចំនួន​១២​កន្លងទៅនេះ​មាន​ប្រវែង​១.៤៨៨​គីឡូម៉ែត្រ ដែល​ចាំបាច់​ត្រូវធ្វើ​ការស្តារ ឡើង វិញ ជាបន្ទាន់​ចំពោះ​ផ្លូវ​អាទិភាព បន្ទាប់ពី​រដូវវស្សា​នេះ ៕

*​រយៈពេល​៩​ខែ : បង្ក្រាប​បទល្មើស​គ្រឿងញៀន​៥៦៤១​ករណី ឃាត់ខ្លួន​មនុស្ស​១១២៧៥​នាក់​

​រយៈពេល​៩​ខែ ឆ្នាំ​២០១៨ នេះ សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន ៥៦៤១/៦២៩៥​ករណី ឃាត់ខ្លួន​មនុស្ស ១១២៧៥/១៣៦៩១​នាក់ ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ៤៨៩,៩៦/១៥៣,២៣ គីឡូក្រាម​និង​៧៩០​កញ្ចប់ ក​ញ្ជា​ក្រៀម ២៥,៩៦ គីឡូក្រាម ក​ញ្ជា​ស្រស់ ១៤១,៦៨៣​ដើម និង​មធ្យោបាយ​សម្ភារៈ វត្ថុតាង​មួយចំនួន​។ នេះ​បើ​យោងតាម​របាយការណ៍​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៣ រយៈពេល​ល​៩​ខែ ឆ្នាំ​២០១៨ ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា នេះ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ៕

*​រ៉ឺម៉ក​កែច្នៃ​ត្រូវបាន​ហាម​ធ្វើចរាចរ​លក់ទំនិញ​លើផ្លូវ​ក្នុង​ក្រុង​

​ការដាក់ចេញ​នូវ​បទបញ្ជា​ទប់ស្កាត់​រ៉ឺម៉ក​ធ្យូង មិន​ឲ្យ​ធ្វើចរាចរ​ចែកចាយ​ធ្យូង នៅ លើផ្លូវ​ក្នុង​ទីក្រុង​របស់​អភិបាល​រាជធានី​ភ្នំពេញ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ និង សោភ័ណភាព​ទីក្រុង​ភ្នំពេញ ត្រូវបាន​មហាជន​ជាច្រើន​គាំទ្រ​តែ​ក៏មាន​មជ្ឈដ្ឋាន​មួយ ចំនួន ធ្វើការ​រិះគន់​ផងដែរ ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ