ខេត្ត​យូ​ន​ណាន​ទាក់ទាញ​ទុនវិនិយោគ​៥០​ពាន់​លាន​យ័ន​

1027
ចែករម្លែក

​ពេល​ថ្មីៗ​នេះ ពិព័រណ៍​ពាណិជ្ជកម្ម និង​វិនិយោគ​លើក​ទី​២០ បាន​ត្រូវ​រៀបចំ​នៅ​ក្រុង​ស្យា​ម៉ិ​ន នៃ​ប្រទេស​ចិន ។ ក្រុមហ៊ុន​ខេត្ត​យូ​ន​ណាន​បាន​ចុះ​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ ជាតិ និង​អន្តរជាតិ​លើ​គម្រោង​ទាក់ទាញ អ្នកវិនិយោគ​បរទេស​ចំនួន​៣៩​គម្រោង​ដែល​បាន​ទាក់ទាញ ទុនវិនិយោគ​សរុប ៥១.២៨០​លាន​យ័ន​ប្រាក់​ចិន ។​

​តាម​ប្រភពព័ត៌មាន​ពាក់ព័ន្ធ បានឱ្យដឹងថា គម្រោង​ទាំង​៣៩​នោះ បាន​គ្របដណ្តប់​លើ​វិស័យ​ប្រព័ន្ធ ឡូ​ជី​ស្ទីក​ទំនើប ផលិតកម្ម​ឱសថ​ជីវ​-​សាស្ត្រ សេវាកម្ម​ថែរក្សា​សុខភាព ទេសចរណ៍ វប្បធម៌ ថាមពល គ្រឿង បរិភោគ និង​ឧស្សាហកម្ម​ជាដើម ។​

​ក្នុងឱកាស​ពិព័រណ៍​នេះ ក្រុម ការងារ​ទាក់ទាញ​អ្នកវិនិយោគ​របស់ ខេត្ត​យូ​ន​ណាន​បាន​ជួប ពិភាក្សា​ការងារ ជាមួយ​ក្រុមហ៊ុន​ឧស្សាហកម្ម​គីមី​ខ្យល់ ប្រទេស​អាម៉េរិក ក្រុមហ៊ុន​ផលិត​គ្រឿង បរិភោគ ផាន​ផាន ប្រទេស​ចិន និង ក្រុមហ៊ុន​ល្បីឈ្មោះ​មួយចំនួនទៀត​ព្រមទាំង​បាន​ពិគ្រោះ ពិភាក្សា​ជាមួយ ទីស្នាក់ការ​ប្រចាំ​ប្រទេស​ចិន​នៃ​ក្រុមហ៊ុន មី​ជូ​ហូ គ្រុប ប្រទេស​ជប៉ុន ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង ប្រទេស​ជប៉ុន និង​ខេត្ត​យូ​ន​ណាន ៕ ដោយ ចាំង ជឺ​ជួ​

ទីតាំងផ្សាយពាណិជ្ជកម្ម