កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​សៅរ៍ ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨

1773
ចែករម្លែក

• ក្របខណ្ឌ English Premier League រដូវ​កាល ២០១៨/ ២០១៩

(18:30) West Ham vs Manchester United
(21:00) Arsenal vs Watford
(21:00) Everton vs Fulham
(21:00) Huddersfield vs Tottenham Hotspur
(21:00) Manchester City vs Brighton
(21:00) Newcastle vs Leicester
(21:00) Wolverhampton vs Southampton
(23:30) Chelsea vs Liverpool

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Chelsea vs Liverpool

​នៅមុន​ការប្រកួត​ជាមួយ​ក្រុម​ឆេ​ល​ស៊ីក្នុង​ជុំ​ទី​៣​នៃ​ក្របខណ្ឌ League Cup ក្រុម Liverpool ប្រកួត​ឈ្នះ​១១​លើក​ជាប់​គ្នា ហើយ​ពួកគេ​នឹងត្រូវ​ការប្រមូលផ្តុំ​ឡើងវិញ​សម្រាប់​ដំណើរ ទៅកាន់​ទឹកដី Stamford Bridge​។

​វា​គឺជា​ការប្រកួត​ដ៏​សំខាន់​មួយ​រវាង​ក្រុម​ទាំងពីរ​។ ប្រសិនបើ​លទ្ធផល​ត្រឹម​ស្មើ​នោះ​វា​មិនមែនជា រឿង​ល្អ​ទេ​សម្រាប់​ក្រុម Liverpool ខណៈ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ដែល​ឈរ​នៅ​លេខ​រៀង​ទី​២ មាន​គម្លាត​ត្រឹមតែ​២​ពិន្ទុ​ប៉ុណ្ណោះ​។

​បន្ទាប់ពី​ដំណើរ​ទៅកាន់​ទឹកដី​ឆេ​ល​ស៊ី ក្រុម Liverpool ក៏មាន​ការប្រកួត​ដ៏​លំបាក​មួយទៀត គឺ​ដំណើរ​ទៅកាន់​ទឹកដី​អ៊ីតាលី ទី​ដែល​ពួកគេ​ត្រូវ​ប្រឈម​មុខជា​មួយក្រុម Napoli ។ ប្រាកដ​ណាស់ ពួកគេ​ត្រូវតែ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​សម្រាប់​ជំនួប​ជាមួយ​ក្រុម Napoli ។

​ក្រុម Liverpool បើក​រដូវ​កាល​ថ្មី ដោយ​រក្សាបាន​ឃ្លី​ន​ស៊ីត​បី​លើក​ជាប់​គ្នា ប៉ុន្តែ​ចាប់ផ្តើម របូត​គ្រាប់​បាល់​ជា​បណ្តើរៗ​ហើយ​។ ក្នុង​៥​ប្រកួត​ចុងក្រោយ​នេះ ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត ១​លើក​គត់ ស្របពេល​របូត​២​គ្រាប់​ពេល​ប្រកួត​ជាមួយ​ក្រុម​ឆេ​ល​ស៊ី ហើយ​នេះ​គឺជា​លើក​ទី​២ ហើយ​ដែល​ពួកគេ​ធ្វើ​ឲ្យ​របូត​២​គ្រាប់​ក្នុង​បី​ប្រកួត​ចុងក្រោយ​។

​ក្រុម​ឆេ​ល​ស៊ី​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​បី​លើក​ក្នុង​៥​ប្រកួត​ចុងក្រោយ​ហើយនឹង​ឈាន​ជើង​ចូល ការប្រកួត​នេះ ប្រកបដោយ​ទំនុកចិត្ត​បន្ទាប់ពី​រកបាន​យ៉ាងហោចណាស់​២​គ្រាប់​ក្នុង​៦​ប្រកួត ក្នុងចំណោម​៨​ប្រកួត​ចុងក្រោយ​ដែល​ពួកគេ​លេង​នៅ​រដូវ​កាល​នេះ​។ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) គឺជា​កម្លាំង​ស្នូល​របស់​ក្រុម​ឆេ​ល​ស៊ី ខណៈពេល​កីឡាករ​រូបនេះ​បាន​ប្តូរ​ចូល​នៅ​តង់​ទី​២ ហើយ​វាយបក​រក​គ្រាប់​បាល់​ឈ្នះ​ក្រុម​លី​វើ​ភូ​ល​។

​ប្រាកដ​ណាស់ ហា​ហ្សា​ដ និង​ចាប់​ផ្តើមដំបូង​នៅពេល​ក្រុម Liverpool​មក​សួរសុខទុក្ខ ក្រុម​ឆេ​ល​ស៊ី​។ វា​ពិតជា​ពិបាក​ទស្សន៍ទាយ​ណាស់​សម្រាប់​ការប្រកួត​រវាង​ក្រុម​ទាំងពីរ ហើយ​ក្រុម​ដែល​អាច​រកបាន​គ្រាប់​បាល់​មុននឹង​មានឱកាស​ឈ្នះ​ច្រើន​៕

​ទស្សន​: Chelsea 2-1 Liverpool

• ក្របខណ្ឌ​បាល់ទាត់​អ៊ីតាលី Serie A រដូវ​កាល ២០១៨/ ២០១៩

(20:00) Roma vs Lazio
(23:00) Juventus vs Napoli
(01:30) Inter Milan vs Cagliari

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Juventus vs Napoli

​ក្រុម Juventus កំពុង​នាំមុខ​គូប្រកួត​របស់ខ្លួន​ដាច់​៣​ពិន្ទុ​នៅលើ​ក្របខណ្ឌ Serie A​។ ក្រុម Juventus ឈ្នះ​ទាំង​៦​ប្រកួត​នៅ​រដូវ​កាល​នេះ ព្រមទាំង​ជ័យជម្នះ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ផងដែរ​។ ទម្រង់​លេង​ក្នុង​ទឹកដី​នៅ​ក្របខណ្ឌ Serie A នៅ​រដូវ​កាល​នេះ ពួកគេ​បាន​យកឈ្នះ​ក្រុម Lazio Sassuolo និង​ក្រុម Bologna ដោយ​រកបាន​យ៉ាងហោចណាស់​២​គ្រាប់​ក្នុង ប្រកួត​នីមួយៗ​។

​ពួកគេ​ទើបនឹង​របូត​គ្រាប់​បាល់​នៅពេល​ប្រកួត​ជាមួយ​ក្រុម Sassuolo ហើយ​ការ​របូត​គ្រាប់​បាល់ នេះ​កើតឡើង​នៅ​នាទី ទី​៩១​។ ក្រុម​ជើងឯក​អ៊ីតាលី​មួយ​នេះ​ទើបនឹង​ចាញ់​៣​ប្រកួត​ប៉ុណ្ណោះ ក្នុងចំណោម​៥៩​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី និង​ឈ្នះ​៥​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​ចាប់តាំងពី ចាញ់​ក្រុម Napoli ក្នុង​ទឹកដី​កាលពី​រដូវ​កាល​មុន​។

​ក្រុម Napoli ឈរ​នៅ​លេខ​រៀង​ទី​២ ប៉ុន្តែ​ដឹងថា ប្រសិនបើ​ពួកគេ​ចាញ់​នោះ​គម្លាត​ពិន្ទុ​នឹង​កើន ដល់​៦​ពិន្ទុ​ពី​ក្រុម Juventus ។ ពួកគេ​ឈ្នះ​៥​ក្នុងចំណោម​ការប្រកួត​ក្នុង​លី​កនៅ​រដូវ​កាល​នេះ ប៉ុន្តែ​ពួកគេ​ធ្លាប់​ចាញ់​ក្រុម Sampdoria ៣-០ នៅក្រៅ​ទឹកដី​។

​ក្រុម Napoli បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Red Star Belgrade នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាល ពី​សប្តាហ៍​មុន​។ ពីរ​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​របស់​ពួកគេ​បានបញ្ចប់ ដោយ​បរាជ័យ​៣-០ ហើយ​បើទោះបី​យកឈ្នះ​ក្រុម Juventus ១-០ កាលពី​រដូវ​កាល​មុន​ក៏ដោយ ក៏​ពួកគេ​អាច​រកបាន​ជ័យជម្នះ​ត្រឹមតែ​៤​លើក​ក្នុងចំណោម​៩​ប្រកួត​ក្រៅ​ទឹកដី​។

​ក្រុម Juventus មាន​ទម្រង់​លេង​ល្អ​នាពេល​បច្ចុប្បន្ន​ហើយ​ពួកគេ​មានសង្ឃឹម​ឈ្នះ​ច្រើន​សម្រាប់ ការប្រកួត​ក្នុង​ទឹកដី​នេះ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាច​រកបាន​៣​ពិន្ទុ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕

​ទស្សន​: Juventus 2-3 Napoli

• ក្របខណ្ឌ​បាល់ទាត់​អេ​ស្ប៉ា​ញ La Liga រដូវ​កាល ២០១៨/ ២០១៩

(18:00) Real Sociedad vs Valencia
(21:15) Barcelona vs Ath. Bilbao
(23:30) Eibar vs Sevilla
(01:45) Real Madrid vs Atl. Madrid

​គូ​ល្អ​ប្រចាំ​ស​ប្តា​ហ័​
Real Madrid vs Atl. Madrid

​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid នឹងត្រូវ​ធ្វើការ​ងារ​ធ្ងន់ ដើម្បី​ស្តា​មុខមាត់​ឡើងវិញ បន្ទាប់ពី​ត្រូវ​ក្រុម Sevilla បំបាក់​៣-០ ។ ក្រុម Real Madrid នឹងត្រូវ​ប្រឈម​មុខជា​មួយក្រុម Atletico Madrid ដែលជា​ការប្រកួត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ក្របខណ្ឌ La Liga ។

​ក្រុម​របស់លោក Julen Lopetegui រង​បរាជ័យ​ដំបូង​នៅ​រដូវ​កាល​នេះ​កាលពី​ថ្ងៃ​ពុធ ដោយ​ខកខាន​មិនបាន​យក​ប្រៀប​លើ​ក្រុម Barcelona បន្ទាប់ពី​ក្រុម​ជើង​ខ្លាំង​មួយ​នេះ​ចាញ់​ក្រុម Leganes មុន​ក្រុម Real Madrid ប៉ុន្មាន​នាទី​ក្នុង​ថ្ងៃ​តែមួយ​។​លោក Lopetegui ពិត​ជាមាន​អារម្មណ៍​ឈឺចាប់​ដោយ​មើលឃើញ​កូនក្រុម​របស់លោក​បោះបង់​ចោល ឱកាស​មាស​នេះ​។

​ការ​របូត​គ្រាប់​បាល់​៣​គ្រាប់​នេះ គឺជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ Real Madrid ដោយសារតែ​ពួកគេ​ត្រូវ​ប្រឈមមុខ​ជាមួយ Atletico ដែលមាន​ទម្រង់​លេង​មិនធម្មតា​នោះ​។ ក្រុម Atletico ចាប់ផ្តើម​រដូវ​កាល​ថ្មី​ដោយ​សន្សឹមៗ ប៉ុន្តែ​ពួកគេ​ចាប់ផ្តើម​មាន​ទំនុកចិត្ត​ពីមួយ ប្រកួត​ទៅមួយ​ប្រកួត​។

​ពួកគេ​យកឈ្នះ​បី​ប្រកួត​ជាប់​គ្នា​នៅ​គ្រប់​ការប្រកួត​។ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​នៅ​ក្របខណ្ឌ UEFA Super Cup នៅ​រដូវក្តៅ​នេះ ខណៈ​ក្រុម Atletico Madrid យកឈ្នះ​៤-២ នៅ​ម៉ោង​បន្ថែម​។ ក្រុម Real Madrid មិនទាន់​ឈ្នះ​ទេ​ក្នុង​៤​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម Atletico ប៉ុន្តែ​ក្រុម​ទាំងពីរ​សុទ្ធ​ទាត់​បញ្ចូល​គ្នា​ទៅវិញទៅមក​។

​ក្រុម​របស់លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) នឹង​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ប្រកបដោយ​ទំនុកចិត្ត​បន្ទាប់ពី​ធ្វើបាន​ល្អ​ដោយ​យកឈ្នះ​ក្រុម ចំណូល​ថ្មី Huesca ៣-០ នៅ​ពហុកីឡាដ្ឋាន Estadio Wanda ។ ខណៈពេល​ក្រុម Atletico ត្រៀម​ពង្រឹង​ប្រព័ន្ធ​ការពារ របស់ខ្លួន​ឡើងវិញ គេ​ជឿថា ក្រុម Real Madrid​ប្រហែលជា​ពិបាក​នឹង​រៀបចំ​កម្លាំង​សម្រាប់ ការប្រកួត​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាចធ្វើ​បានល្អ​ជាង​៕

​ទស្សន​: Real Madrid 2-2 Atl. Madrid

• ក្របខណ្ឌ​បាល់ទាត់​អាល្លឺម៉ង់ Bundesliga រដូវ​កាល ២០១៨/ ២០១៩

(20:30) Hoffenheim vs RB Leipzig
(20:30) Nurnberg vs Fortuna Dusseldorf
(20:30) Schalke 04 vs Mainz
(20:30) Stuttgart vs Werder Bremen
(20:30) Wolfsburg vs Monchengladbach
(23:30) Leverkusen vs Dortmund

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Leverkusen vs Dortmund

​ក្រុម Bayer Leverkusen ចាប់ផ្តើម​ស្តា​ទម្រង់​លេង​របស់ខ្លួន​ឡើងវិញ​បន្ទាប់ពី​ចាប់ផ្តើម រដូវ​កាល​មិនបាន​ល្អ​។ ពួកគេ​បាន​យកឈ្នះ​៣​ប្រកួត​បន្ទាប់​ដែលជា​ការផ្តល់​កម្លាំងចិត្ត​មួយ ដ៏​ធំ​មុន​ជំនួប​ជាមួយ​ក្រុម Dortmund ។

​បាន​យកឈ្នះ​ក្រុម Mainz និង​ក្រុម Fortuna Dusseldorf កាលពី​ពីរ​ប្រកួត​ក្នុង​លី​ក​កន្លងមក ហើយ​បង្កើន​ស្ថិតិ​ឈ្នះ​២​និង​ចាញ់​៣​ក្នុង​៥​ប្រកួត​ក្នុង​លី​ក​។ វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​លំបាក មួយ​សម្រាប់​ក្រុម Leverkusen ដោយសារតែ​គូប្រកួត​របស់ខ្លួន Dortmund ស្ថិតក្នុង​ទម្រង់​លេង​ដ៏​ល្អ​។ ក្រុម​ភ្ញៀវ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ​ដោយ​យកឈ្នះ​ក្រុម Nuremberg ៧-០​។

​ក្រុម Dortmund រកបាន​ជ័យជម្នះ​២​ប្រកួត​និង​ស្មើ​១​ប្រកួត​ក្នុងចំណោម​៣​ប្រកួត​ចុងក្រោយ​។ ពួកគេ​បាន​ឆ្លៀតឱកាស​យក​ប្រៀប​នៅពេល​ក្រុម Bayern ប្រកួត​ស្មើ​ក្រុម Augsburg១-១ ដើម្បី​កាត់បន្ថយ​គម្លាត​ពី​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់​មក​ត្រឹម​២​ពិន្ទុ​វិញ​។ ប្រាកដ​ណាស់ ក្រុម Dortmund កំពុងមាន​ទម្រង់​លេង​ល្អ ហើយ​មានសង្ឃឹម​ច្រើន​ថា នឹង​ឈ្នះ​ការប្រកួត​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ទស្សន​: Leverkusen 0-2 Dortmund

• ក្របខណ្ឌ​បាល់ទាត់​បារាំង Ligue 1 រដូវ​កាល ២០១៨/ ២០១៩

(22:15) Nice vs Paris Saint Germain
(01:00) Angers vs Guingamp
(01:00) Caen vs Amiens
(01:00) Lyon vs Nantes
(01:00) Stade de Reims vs Bordeaux
(01:00) Strasbourg vs Dijon

ទីតាំងផ្សាយពាណិជ្ជកម្ម