​ថ្ម​ក្បាល​នាគ​ចែកផ្លូវ​មិន​ខ្លាំង​ជាង​រថយន្ត​តាក់ស៊ី​ដែល​អ្នកបើកបរ​ងោក​មួ​យ​ភាំង​

1107
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​កូរ៉ូឡា​រត់​តាក់ស៊ី​ដឹក​ភ្ញៀវ​បាន​ងោក​មួយភាំង​រេ​ចង្កូត​ទៅបុក​ថ្ម​ក្បាល​នាគ​ចែកផ្លូវ​រួច​ឡើង​ជិះ​ពីលើ​ធ្វើ​ប្រ​ងើយ​គឺ​ខ្លាំង​ជាង​ថ្ម​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ស្តុ​ប​ក្តាន់​ពី​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​កាល​ពី​ទាបភ្លឺ​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​ម្ចាស់​រថយន្ត​បង្ក​បាន​ប្រាប់​ឲ្យ​ដឹងថា​មុន​កើតហេតុ​រូបគាត់​បាន​បើករថយន្ត​កូរ៉ូឡា​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF1046​បាន​ដឹក​ស្ត្រី​ម្នាក់​ជា​ភ្ញៀវ​ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច​។​លុះ​មកដល់​ចំណុច​កើត​ដោយសា​រូបគាត់​បាន​ងោក​មួយភាំង​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ឡើងទៅ​ជិះ​លើ​ថ្ម​ក្បាល​នាគ​ផ្លូវ​ធ្វើ​ប្រ​ងើយ​។​

ចំណែក​ក្បាល​នាគ​មិន​មានកា​ខូចខាត​នោះទេ​។​រីឯ​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​ចំណែក ម្ចាស់​រថយន្ត​បង្ក​រងរបួស​ស្រាល​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​នៅ​និង​កន្លែង​ហេតុ​ផងដែរ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានប្រគល់​ម្ចាស់​រថយន្ត​បង្ក​ជូនទៅ​សមត្ថកិច្ច​ជំនាញ​។​ចំណែក​រថយន្ត​សមត្ថកិច្ច​ធ្វើ​កាត​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរចា​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/​

​ថ្ម​ក្បាល​នាគ​ចែកផ្លូវ​មិន​ខ្លាំង​ជាង​រថយន្ត​តាក់ស៊ី​ដែល​អ្នកបើកបរ​ងោក​មួ​យ​ភាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម