ស្អី​គេ បេក្ខជន​តុលាការ​កំពូល​អាមេរិក​របស់​ត្រាំ រង​ការចោទប្រកាន់​រំលោភ​ផ្លូវភេទ​៣​ករណី​?

3142
ចែករម្លែក

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំកាលពីថ្ងៃសុក្រទី២៨កញ្ញាបានចេញបញ្ជាអោយFBIបើកការស៊ើបអង្កេតថ្មីមួយលើការចោទប្រកាន់ពីបទរំលោភផ្លូវភេទប្រឆាំងបេក្ខជនតុលាការកំពូលរបស់លោក បន្ទាប់ពីព្រឹទ្ធសភាបានអនុម័តរួចក៏ពន្យារការបោះឆ្នោតលើការតែងតាំងលោក ប្រេត កាវ៉ាណោហ្វដើម្បីបើកផ្លូវអោយមានការស៊ើបអង្កេត។

កាលពីថ្ងៃព្រហស្បតិ៍ គណៈកម្មការព្រឹទ្ធសភាបានស្តាប់ការផ្តល់កសិណ្យពី គ្រីស្ទីន ប្លាស៊ី ហ្វដ សាស្រ្តាចារ្យចិត្តសាស្រ្តនៅកាលីហ្វ័រញ៉ា ដែលបានអះអាងថា ចៅក្រមកាវ៉ាណោហ្វ បានចាប់រំលោភលោកស្រី កាលពីនៅក្មេងជំទង់ក្នុងទសវត្សរ៍១៩៨០។

ចៅក្រមតុលាការឧទ្ធរណ៍ កាវ៉ាណោហ្វ ក៏បានផ្តល់កសិណ្សក្នុងថ្ងៃដូចគ្នា ដោយបានច្រានចោលការចោទប្រកាន់របស់គ្រីស្ទីន ប្លាស៊ី ហ្វដ និងពីអ្នកផ្សេងទៀត។លោកបានចោទប្រកាន់ពួកបក្សប្រជាធិបតេយ្យថាប្រែក្លាយករណីនេះជារឿងនយោបាយនិងធ្វើអោយប៉ះពាល់កេរ្តិ៍ឈ្មោះល្អរបស់លោកនិងគ្រួសារ។

ក្រោយសវនាការពេញមួយថ្ងៃ ព្រឹទ្ធសភាកាលពីថ្ងៃសុក្របានបោះឆ្នោតអនុម័តការតែងតាំងលោកប្រេត កាវ៉ាណោហ្វ អោយក្លាយជាចៅក្រមតុលាការកំពូល តែដោយសាររងសម្ពាធទាំងក្នុងនិងក្រៅព្រឹទ្ធសភា ខ្លួនបានពន្យារការបោះឆ្នោតគាំទ្រលោករយៈពេល១សប្តាហ៍ដើម្បីទុកពេលអោយប្រធានាធិបតីត្រាំពិនិត្យមើលឡើងវិញ។ត្រាំទោះជាវាយប្រហាររិះគន់បក្សប្រជាធិបតេយ្យ ថាមានមានល្បិចបំផ្លាញសេចក្តីទុកចិត្តលើបេក្ខជនរបស់លោក ក៏លោកបានយល់ព្រម ដោយបញ្ជាអោយFBIធ្វើការស៊ើបអង្កេតបន្ថែមដើម្បីធ្វើបច្ចុប្បន្នភាពសំណុំឯកសាររបស់លោកកាវ៉ាណោហ្វក្នុងរយៈពេលក្រោមមួយសប្តាហ៍។

ការបញ្ជាអោយមានការស៊ើបអង្កេត និងពន្យារការអនុម័តការតែងតាំងនេះ កើតឡើងបន្ទាប់ពីព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋដ៏សំខាន់មួយរូប លោកចេហ្វ ផ្លេក បានគំរាមចាកចេញពីគណបក្ស ដោយសារតែ”ពពកខ្មៅ”នៅលើក្បាលលោកកាវ៉ាណោហ្វ។

សូមបញ្ជាក់ថា មានស្រី៣នាក់ហើយបានចេញមកចោទប្រកាន់ចៅក្រមវ័យ៥៣ឆ្នាំរូបនេះ ពីបទប្រព្រឹត្តមិនត្រឹមផ្លូវលើស្រ្តី ក្នុងពេលគាត់ស្រវឹងនៅវិទ្យាល័យនិងក្រោយមកកាលពីនៅជានិសិត្សមហាវិទ្យាល័យ។

ពួកបក្សប្រជាធិបតេយ្យបានទាមទារម្តងហើយម្តងទៀតអោយFBIធ្វើការស៊ើបអង្កេតការចោទប្រកាន់ទាំងនេះ ដើម្បីអោយដឹងថាតើលោកសមធ្វើជាចៅក្រមតុលាការជាន់ខ្ពស់ដែរឬអត់។ពួកសាធារណរដ្ឋមើលឃើញលោក កាវ៉ាណោហ្វជាមនុស្សសំខាន់ម្នាក់សំរាប់ពួកគេដណ្តើមបានការត្រួតត្រាលើក្រុមអង្គចៅក្រម៩រូបនៃតុលាការកំពូល៕ដោយ៖វាសនា

គ្រីស្ទីន ប្លាស៊ី ហ្វដ ផ្តល់កសិណ្យដ៏រំជួលចិត្តនៅចំពោះមុខគណៈកម្មការព្រឹទ្ធសភាអំពីការរំលោភនាងដោយបេក្ខជនប្រេត កាវ៉ាណោហ្វ ដែលព្យាយាមបដិសេធ

ទីតាំងផ្សាយពាណិជ្ជកម្ម