​ចាប់​ប្រហិត​ចម្រុះ​ខូចគុណភាព​ជាង​២០០​គីឡូក្រាម​នាំចូល​ពី​ប្រទេស​ថៃ​

1450
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៨​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចាប់បាន​ប្រហិត​ចម្រុះ​ខូចគុណភាព​ចំនួន​១៥០​គីឡូក្រាម​។

​សាច់មាន់​និង​ឆ្អឹង​មាន់​ខូចគុណភាព​៥០​គីឡូក្រាម​ដែល​ពួក​ឈ្មួញ​ទុច្ចរិត​ជួល​កម្មករ​អូស​រទេះ​បង្កប់​ក្នុង​បន្លែ​-​ផ្លែឈើ​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ប៉ុស្តិ៍​ភ្នំ​ដី​ស្រុក​សំពៅ​លូន​ហើយ​បង្កើត​គណៈកម្មការ​យក​ទៅ​ដុត​កម្ទេចចោល​ភ្លាមៗ​។​

​លោក​ហាក់​សុខ​រិ​ន​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​ដែល​ដឹកនាំ​ការបង្ក្រាប​នេះ​បាន​ឲ្យ​ដឹងថា​ដើម្បី​ទប់ស្កាត់​រាល់​ទំនិញ​ខូចគុណភាព​មុនពេល​បុណ្យ​ភ្ជំបិណ្ឌ​ចូល​មកដល់​មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​និង​អាជ្ញាធរ​ដែនដី​បាន​ត្រួតពិនិត្យ​ទំនិញ​នាំចូល​ពី​ប្រទេស​ថៃ​នៅ​មាត់ច្រក​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ភ្នំ​ដី​ស្រុក​សំពៅ​លូន​។

ដោយ​ស្ទាក់​ចាប់បាន​កាលពី​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៨​នូវ​ប្រហិត​ខូចគុណភាព​១៥០​គីឡូក្រាម និង​សាច់មាន់ ឆ្អឹង​មាន់​ខូចគុណភាព​៥០ គីឡូក្រាម ដែល​បង្កប់ ក្នុង​រទេះដឹក​បន្លែ​-​ផ្លែឈើ​។​

លោក​ប្រធាន​សាខា​បាន​បន្តថា​មន្ត្រី​ជំនាញ​នៅតែ​បន្តសកម្មភាព​ចុះ​ត្រួតពិនិត្យ​ទំនិញ​នាំចូល​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​ដូច​ភ្លៀងរលឹម​ដើម្បី​ធ្វើការ​ទប់ស្កាត់​ការ​នាំចូល​ទំនិញ​ខូចគុណភាព​និង​ហួស​កាលបរិច្ឆេទ​យកមក​លក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។​

​លោក​ហាក់​សុខ​រិ​ន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​មុននឹង​ទិញ​ទំនិញ​អ្វីមួយ​យកទៅ​ប្រើប្រាស ពិសេស​ចំណីអាហារ​ប្រចាំថ្ងៃ​សូម​ពិនិត្យមើល​ឲ្យ​បានច្បាស់លាស់​ជាមុនសិន ជៀសវាង​ប៉ះ​ទំនិញ​ខូចគុណភាព ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ឬ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀតផង​៕S/

​ចាប់​ប្រហិត​ចម្រុះ​ខូចគុណភាព​ជាង​២០០​គីឡូក្រាម​នាំចូល​ពី​ប្រទេស​ថៃ​


ទីតាំងផ្សាយពាណិជ្ជកម្ម