​សម្ពោធ​អាគារ​សិក្សា​ថ្មី នៃ​សាលារៀន​ចិន ចុង​សាន​ខេត្តសៀមរាប​

2058
ចែករម្លែក
  • 4
    Shares

​ដោយ​បាយ័ន​/​សៀមរាបៈ​កាលពី​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ មាន​សម្ភោ​ព​អាគារ​សិក្សា​ថ្មី នៃ​សាលារៀន​ចិន ចុង​សាន ក្រោម​អធិបតីភាព​លោក ង៉ាន់ ភិ​រុណ អភិបាលរង ខេត្តសៀមរាប ។​មានការ​ចូលរួម​ពី លោក​ប្រធាន​កុងស៊ុល នៃ​សាធារណរដ្ឋ​ចិន ប្រចាំខេត្ត​សៀមរាប លោក​ប្រធាន​សមាគម​ចិន​ប្រចាំខេត្ត ភ្ញៀវកិត្តិយស​សមាគម​ន៍​ចិន​ជុំវិញ​ខេត្ត សមាគមន៍​ចិន​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្ញៀវកិត្តិយស​ជនជាតិ​មកពី​ហុងកុង​និង​ប្រជាជន​ចិន​មកពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​អាគារ​សិក្សា​ថ្មី​នេះ​មាន​បន្ទប់​ចំនួន ៣៥ បន្ទប់ ចំណាយ​ថវិកា​អស់​ប្រមាណ ៦០ ម៉ឺន​ដុល្លារ​អាមេរិក ។​ថវិកា​នេះ​បានមកពី​ជំនួយ​សហព័ន្ធ​ខ្មែរ ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី អ៊ឹង ស៊ុយ​ហួរ លេខា​សភាពាណិជ្ជកម្ម​ហុងកុង ម៉ា​កាវ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សមាគម​ខ្មែរ ចិន ប្រចាំខេត្ត​សៀមរាប និង​សមាជិកសមាគម និង​ប្រជាជន​ចិន ៕S/​

​សម្ពោធ​អាគារ​សិក្សា​ថ្មី នៃ​សាលារៀន​ចិន ចុង​សាន​ខេត្តសៀមរាប​

ទីតាំងផ្សាយពាណិជ្ជកម្ម