គ្មាន​ស្ពាន​ឆ្លងទៅ​រៀន មានតែ​ជិះ​ចានដែក​!

1328
ចែករម្លែក
  • 5
    Shares

​សិស្សសាលា​ដ៏​ប្តូរផ្តាច់​មួយក្រុម​ត្រូវបាន​គេ​ថត​កំពុង​ជិះ​តាម​ចានដែក រួច​ចែវ​ឆ្លងកាត់​ទន្លេ​មួយ​ដើម្បី​ទៅ​រៀន​។​

​សិស្ស​ទាំងនោះ​ត្រូវបាន​ថត​ដោយ​អ្នក​ឈរ​មើល​ម្នាក់​នៅក្នុង​តំបន់​ណា​ឌូ​វ៉ា នៃ​ស្រុក​ប៊ី​ស្វា​ណាត រដ្ឋ​អាស​សាម ភាគ​ឦសាន​ប្រទេស​ឥណ្ឌា​។​

​នៅក្នុង​វីដេអូ​នេះ គេ​ឃើញ​ក្មេងៗ​ចូលទៅ​ជិះ​ក្នុង​ចានដែក​ក្នុង​ឯកសណ្ឋាន​សិស្សសាលា​ជាមួយនឹង​កា​តាប​របស់​ពួកគេ​នៅលើ​ខ្នង​។​

​ពួកគេ​បាន​ឡើង​ជិះ​ចានដែក​នៅលើ​ទន្លេ​បាន​យ៉ាង​ស្ទាត់ជំនាញ មុនពេល​ប្រើ​ដៃ​ចែវ​ចានដែក​ឆ្លងកាត់​ទន្លេ​ទៅ​ត្រើយម្ខាង​ទៀត​។​

​ខណៈដែល​កុមារ​៥​នាក់​កំពុង​ឆ្លងកាត់​ទន្លេ គេ​ឃើញ​ក្មេង​២​នាក់​ផ្សេងទៀត​កំពុង​ចែវ​ចានដែក​បញ្ច្រាស់ទិស​គ្នា​ទៅ​ត្រើយ​ទី​១ ដោយ​ប្រុងប្រយ័ត្ន​មិនឱ្យ​ឯកសណ្ឋាន​របស់​ពួកគេ​សើម​នោះទេ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​ថា សាលារៀន​របស់​កុមារ​ទាំងនេះ​ត្រូវបាន​សាងសង់​នៅលើ​កោះ​មួយ​នៅ​កណ្តាលទន្លេ ដែល​គ្មាន​ស្ពាន​ឆ្លង​។​

​អ្នកនយោបាយ​ប្រចាំ​ស្រុក​ប៊ី​ស្វា​ណាត លោក ប្រា​ម៉ូដ បូ​ថា​គួ បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​ថា គាត់​នឹង​និយាយ​ទៅ​មន្ត្រី​ដើម្បី​ព្យាយាម​រៀបចំ​ទូក​មួយ​ឱ្យ​សិស្ស​ឆ្លងទន្លេ​ទៅ​រៀន​បាន​ងាយស្រួល​និង​មាន​សុវត្ថិភាព​។​

​លោក​បាន​បន្ថែមថា សាលារៀន​គួរតែ​រើ​ទីតាំង​ទៅ​កន្លែង​ណា​ដែល​ងាយស្រួល​ទៅដល់​។​

​សារព័ត៌មាន NDTV បាន​រាយការណ៍​ថា លោក បូ​ថា​គួ ដែល​តំណាងឱ្យ​តំបន់​នេះ​នៅក្នុង​រដ្ឋសភា​ក៏បាន​និយាយ​ផងដែរ​ថា គាត់ “​អាម៉ាស់មុខ​ណាស់​ដែល​ឃើញ​ស្ថានភាព​បែបនេះ​”៕ ដោយ៖ កញ្ញាដាលីស

សិស្ស​តូចៗ​កំពុង​ឆ្លងទន្លេ​តាម​ចានដែក​ឆ្ពោះទៅ​សាលា​នៅលើ​កោះ​កណ្តាលទន្លេ