​សមត្ថកិច្ច​មូលដ្ឋាន​និង​ផ្នែក​រដ្ឋបាល​ជលផល​ចុះបង្ក្រាប​បទល្មើស​នេសាទ​

893
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​គណៈ​បញ្ជា​ឯកភាព​ស្រុក​ពួក​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កែវ​ពណ៌ និង​ឃុំ​ល្វា ដឹកនាំ​ដោយ​លោក​ស៊ិន​ចាន់ថុល​អភិបាលរង​ស្រុក​ពួក​សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ជល​ផល​ស្រុក​ក្រឡាញ់ បានចេញ​បង្ក្រាប​ការនេសាទ​ខុសច្បាប់ នៅ​ចំណុច​អណ្ដោ​ង ដល់​ទំនប់​៩៨ ក្នុង​ឃុំ​សសរស្ដម្ភ ស្រុក​ពួក ខេត្តសៀមរាប​។​

​ប្រតិបត្តិ​ការបង្ក្រាប​ការនេសាទ​ខុសច្បាប់​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៨​កន្លងទៅនេះ ដោយមាន​កម្លាំង​ចូលរួម​សរុប​មាន​ចំនួន ៤៣​នាក់ ប្រើប្រាស់​កាណូត ១០​គ្រឿង ស្ថិតនៅ​ចំណុច​អណ្ដោ​ង ដល់​ទំនប់​៩៨ ក្នុង​ឃុំ​សសរស្ដម្ភ ស្រុក​ពួក ខេត្តសៀមរាប​។​

​លោក​ស៊ិន​ចាន់ថុល​អភិបាលរង​ស្រុក​ពួក​បាន​បញ្ជាក់ថា​ការបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពួក​កម្លាំង​សមត្ថកិច្ច​យើង​បានសម្រេច​ដកហូត​បាន​វត្ថុតាង​មួយចំនួន​រួច​បានធ្វើ​ការដុត​កំទេចចោល​នៅ​កន្លែង​តែម្តង​។​

លោក​បាន​បន្តថា ជា​លទ្ធផល​សំរេចបាន ឧបករណ៍​បរ ចំនួន ០៣​គ្រឿង​, របាំង​សាច់​មុង ប្រវែង ២២៥០​ម៉ែត្រ​, ឧបករណ៍​អ៊ុយ​ស្បៃ​មុង​ចំនួន ៣៦ គ្រឿង​, ចំ​រ៉ឹង​១.៣០០​ដើម និង​បាន​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចំនួន ៦០​គីឡូក្រាម ចូលក្នុង​បឹង​ធម្មជាតិ​វិញ​៕S/

​សមត្ថកិច្ច​មូលដ្ឋាន​និង​ផ្នែក​រដ្ឋបាល​ជលផល​ចុះបង្ក្រាប​បទល្មើស​នេសាទ​

ទីតាំងផ្សាយពាណិជ្ជកម្ម