​សមាជិក​អតីតយុទ្ធជន​ជាង​៨​ពាន់​នាក់​ទទួលបាន​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម​

918
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​មជ្ឈមណ្ឌល​សុភមង្គល​ស្ថិត​ក្នុងភូមិ​សាលា​បាឡាត់​សង្កាត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តបាត់ដំបង ចំនួន​៨០១៧​នាក់​បានទទួល​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ពី​លោក គន់ គីម ទេសរដ្ឋមន្ត្រី​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​កណ្តា​លស​មា​គម​អតីតយុទ្ធជន​កម្ពុជា​។​។​

​លោក​គន់ គីម​ទេសរដ្ឋមន្ត្រី​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​កណ្តា​លស​មា​គម​អតីតយុទ្ធជន​កម្ពុ​ជាមាន​ប្រសាសន៍​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ជាមួយ​សមាជិក​អតីតយុទ្ធជន​ខេត្តបាត់ដំបង​ចំនួន​៨០១៧​នាក់​ដោយ​ក្នុង​ម្នាក់ៗ​

ទទួលបាន​ថវិកា​២​ម៉ឺន​រៀល​។​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​បើសិនជា​​សមាជិក​អតីតយុទ្ធជន​ណា​ដែល​ពិការភ្នែក​នឹង​ជួយឧបត្ថម្ភ​ថវិកា​២០០​ដុល្លារ​ដែលជា​អំណោយ​របស់​សម្តេច​អគ្គម​ហាស​រនាប​តី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រកាសថា​និង​ជួយ​សាង​សង់ផ្ទះ​ចំនួន​១០០​ខ្នង​ជូន​ដល់​សមាជិកសមាគម​អតីតយុទ្ធជន​ខេ​តន​ត​ដែលមាន​ការខ្វះខាត​ផ្ទះសម្បែង​រស់នៅ​សមរម្យ​នឹង​គេ​។

លោក​គន់គីម​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិកសមាគម​អតីតយុទ្ធជន​ខេត្តបាត់ដំបង​ទាំងអស់​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជ័យជម្នះ​ឈ្នះ​ភ្លូកទឹកភ្លូកដី​ជាហេតុ​ធ្វើ​ឲ្យ​សម្តេច​អគ្គម​ហាស​រនាប​តី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បន្តទៀត​និង​ធ្វើ​ឲ្យ​ប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព​និង​មានការ​អភិវឌ្ឍ​រីកចម្រើន​ទៅ​មុច​ទៀត​៕S/